អស់ក្តីបារម្ភហេីយ! ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ​ បានដាក់បញ្ញាត្តិ យ៉ាងតឹងរ៉ឹងទៅលេី…

មួយរយៈពេលមុន គឺមានការផ្ទុះរឿងជាច្រើន ធ្វើអោយមហាជនមួយចំនួន បានប្រត្ដិកម្ម ចំណោះតម្លៃផ្ទះសំណាក់ នៅឯខេត្ដព្រះសីហនុ មានតម្លៃថ្លៃហួស ដោយបានធ្វើអោយខេត្ដ មួយនេះ កំពុងមានសន្ទុះ ក្នុងការអភិវឌ្ឈន៏ យ៉ាងឆាប់រហ័យ ព្រមទាំងធ្វើអោយតម្លៃ អចលទ្រព្យ មានភាពកើនឡើង ស្រាប់តែ ធ្លាប់ប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែបញ្ហានេះ។

ពេលថ្មីៗនេះផងដែរ តាមរយៈគេហទំព័រ ហ្វេស ប៊ុក របស់រដ្ឋបាលខេត្ដព្រះសីហនុ បានបង្ហោះសារ កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ ក្រោយ ពីទទួល បាន អនុសាសន៍ដ៏ ខ្ពង់ខ្ពស់ ពី សម្តេចអគ្គសេនា តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ដែលជាបុណ្យសមុទ្រ នៅឯខេត្តកោះកុង ដោយមាន ឯកឧត្តម យន្ត មីន ត្រូវជាអភិបាល ខេត្ដព្រះសីហនុ ដើម្បីស្ដារមុខមាត់ ដែលបានធ្លាក់ចុះ ក្នុងខេត្ដនេះវិញ ដោយមានខ្លឹមសារថា៖

“ក្រោយពីទទួលបាន អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃបុណ្យសមុទ្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ដោយឱ្យ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ “ស្តារឡើងវិញនូវ កិត្តិយសដែលបាន ធ្លាក់ចុះក្នុងខេត្តព្រះសីហនុឡើងវិញ” ។ ឯកឧត្តម យន្ត មីន បានដាក់បញ្ញាត្តិ យ៉ាងតឹងរ៉ឹងចំពោះមន្ត្រីក្រោមបង្គាប់ឱ្យ អនុវត្តច្បាប់ឱ្យបានម៉ត់ចត់៖

១- មន្ត្រីនគរបាលមាន សមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យ ច្បាប់ចរាចរណ៍ ផ្លូវគោក ផ្លូវទឹក ឡើងវិញ ដោយដាក់ពិន័យ តាមច្បាប់ចំពោះជនណា ដែលប្រព្រឹត្តល្មើសនឹងច្បាប់ បើកបរដោយ គ្មានប័ណ្ណបើកបរ បើកបរលើសល្បឿនកំណត់ មិនគោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងវ៉ាជែង គ្មានសណ្តាប់ធ្នាប់។

២- ត្រួតពិនិត្យលើ អ្នកបើកបរ លប់បំបាត់ ឱ្យបាននូវរាល់ការបើកបរដោយ សេពគ្រឿងស្រវឹង និងគ្រឿងញៀន ដោយដាក់ទោស តាមច្បាប់កំណត់។
៣- ត្រួតពិនិត្យ សណ្តាប់ធ្នាប់ សាធារណៈ ដើម្បីរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេសជនខិលខូចដែលប្រើប្រាស់អាវុធ ជាតិផ្ទុះ ខុសច្បាប់។
៤- ត្រួតពិនិត្យ រាល់រថយន្តដឹកទំនិញ ជៀសវាងការដឹកលើសទម្ងន់នាំ ឲ្យខូចផ្លូវ និងស្ទះចរាចរណ៍ ក្នុងក្រុង និងទីប្រជុំជន។”

For More Videos Amazing