ទីបំផុតបញ្ហាគឺត្រូវបានបញ្ចប់ ដោយប្រពន្ធ បានព្រមសងបណ្តាការទៅខាងប្តីវិញក្នុងចំនួន….

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ អំពីករណីប្តីប្រពន្ធមួយគូរបានឈ្មោះប្រកែកគ្នាឡើងផ្អើល ខាងសមត្ថកិច្ចមូលដ្ឋាន ដោយចុះមកអន្តារគមន៍ទាំងយប់ ដោយខាងប្រពន្ធបំរុងរត់ចោលប្តី ទៅនៅប្រទេសអូស្ត្រាលីវិញ ដោយមិនបានប្រាប់ខាងប្តីអោយបានដឹងនោះទេ ទើបធ្វើអោយខាងប្តីខឹងឈ្មោះប្រកែកគ្នាតែម្តង។

ដោយពូកគេទើបតែរៀបការថ្មីថ្មោង ដោយខាងប្រពន្ធគឺជាអាណិកជនខ្មែរ អូស្ត្រាលី ដោយខាងប្រុសបានអោយថ្លៃបណ្តាការខាងស្រី ចំនួន ៥៧០០០ដុល្លា (ប្រាំមុឺនប្រាំពីរពាន់ដុល្លា) ដោយលុយទាំងនោះពួកគេបានទុកក្នុងកុងធនាគារ ដែលមានឈ្មោះអ្នកទាំងពីរ ក្នុងគោលបំណងទុករកសុី ហើយនិងទុករត់ការដើម្បីយករូបប្តីទៅរស់នៅក្នុងប្រទេសអូស្ត្រាលីដែរ។

ពេលដែលខាងប្រពន្ធមកដល់ប្រទេសកម្ពុជា គឺប្តីបានទៅទទួលប្រពន្ធមករស់នៅក្នុងផ្ទះប្តី តែត្រូវបានប្រពន្ធបដិសេធ ដោយចាំរៀបការជាមួយគ្នាសិន។ បន្ទាប់មកខាងក្រុមគ្រួសារខាងប្តីក៍បានរៀបចំសណ្ឋាគារ តារា​អ៊ែ​រ​ផត ឲ្យ​នាង​ស្នាក់​នៅ​បណ្តោះអាសន្ន ដោយរាល់ការចំណាយទាំងអស់លើបន្ទុកគ្រួសារខាងប្តី។

លុះមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ពួកគេបានចូលរោងការ ដោយមានភ្ញៀវជាច្រើនបានមកចូលរួមយ៉ាងច្រើនកុះករ។ លុះមកដល់ថ្ងៃកើតហេតុ ខាងប្តីក៍បានទៅកន្លែងដែលប្រពន្ធស្នាក់ ស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនកំពុងតែប្រមូលខោអាវដាក់វ៉ាលី ក្នុងគោលបំណងត្រលប់ទៅប្រទេសអូស្ត្រាលីវិញទាំងយប់តែម្តង។

ខណះពេលនោះប្តីក៍បានឈ្មោះប្រកែកគ្នាជាមួយប្រពន្ធ រហូតផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន​ ចុះមកអន្តរាគមន៍។ ក្រោយពីមានការដោះស្រាយគ្នាចំពោះមុខសមត្ថកិច្ចជាយូរម៉ោងរហូតមកនោះ លុយបណ្តាការដែលនាងបានយកនោះ គឺនាងបានចាយវាយអស់ហើយ ដូច្នេះហើយនាងសូមសងថ្លៃបណ្តាការវិញចំនួន ២៨០០០ ដុល្លាជូនទៅខាងប្រុសវិញ។

គិតត្រឹមវេលាម៉ោង១២ និង៥៤នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ គឺត្រូវបានបញ្ចប់ជាស្ថាពរហើយ ក្រោយពីមានការសម្របសម្រួល ត្រូវគ្នា ដោយខាងប្តីព្រមទទួលលុយសងបណ្តាការពីខាងប្រពន្ធចំនួន ២៨០០០ដុល្លា។ ហើយពួកគេនឹងត្រៀមលែងលះគ្នាវិញ ដោយសន្តិវិធី។

For More Videos Amazing