ញាក់សាច់ប្លែកមេស! អតីតបេក្ខនារីមួយរូបក្នុងកម្មវិធី The Voice Kids Cambodia មើលសឹងតែមិនស្គាល់ ពិតជាស្អាតខ្លាំងណាស់ (មានរូបភាព)

កុមារី ឃុយ ម៉ីហៀង ដែលជាបេក្ខភាព ប្រលងកម្មវិធីចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Kid Season 2 ដែលផ្សាយតាមរយៈស្ថានីយទូរទស្សន៍ហង្សមាស ហើយត្រូវជាកូនក្រុមរបស់ អ្នកនាង សុគន្ធ នីសា។ នាងជាក្មេងស្រីដែលចាំជាតិ តែងមានអារម្មណ៍នឹកគិតដល់អតីតកាលជាស្រីស្អាតម្នាក់ ដែលត្រូវគេសម្លាប់ ប៉ុន្តែនាងមិនចងពៀរទេ ព្រោះឃាតករនោះ ចាស់ជរាទៅហើយ។

ជីវិតក្មេងស្រីម្នាក់នេះពិត ជាគួរអោយអាណិតខ្លាំងមែនទែន ដែលមានម្ដាយ គឺជាអ្នករើសអេតចាយ ព្យាយាមសន្សំលុយទុកអោយកូន បានចូលរួមប្រលងចម្រៀង ធ្វើឱ្យអ្នកបានដឹងពីជីវិតពិតនេះ អាណិតនាងទប់ទឹកភ្នែកមិនជាប់…។ហើយ ប្អូនស្រីមានគម្រោងជីវិតអនាគតចង់ក្លាយជាតារាចម្រៀង ល្បីមួយរូប ប៉ុន្តែមិនដឹងជាបាន សម្រេចឬយ៉ាងណាទេ ព្រោះជីវភាពម៉ែរកស៊ីរើសអេតចាយ បានត្រឹមតែរស់ប៉ុណ្ណោះ។

ក្រឡែកមកមើលកាល ពីពេលថ្មីៗនេះ ប្អូនស្រី ឃុយ មុីហៀង បានធ្វើអោយប្រិយមិត្ដ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលកាលពីមុនប្អូនស្រីហាក់ នូវជាក្មេងស្រីតូចនៅឡើយ ហើយអ្វីដែលពិសេសនោះ ប្អូនបានឆក់យកបេះដូង ទស្សនិជន និងអ្នកគាំទ្រជាច្រើន ចំពោះទឹកដមសម្លេង និងអត្តចរិតសុភាពរាបសា ទោះបីជាមិនបានទទួលបានជ័យលាភីក៏ដោយ តែនាងទទួលបានការគាំទ្រច្រើន អ្វីដែលកាន់តែប្លែកនោះ នាងកាន់តែធំ នាងកាន់តែស្រស់ស្អាត។

ហើយក្នុងពេលថ្មីៗនេះ ស្រាប់តែបែកធ្លាយ រូបថតរបស់ ប្អូនស្រី ឃុយ ម៉ីហៀង ក្នុងកម្មវិធីមួយ ដោយមើលទៅប្អូនស្រី ហាក់ពេញក្រមុំស្តុកតែម្តង មើលសឹង តែមិនស្គាល់សោះ ដោយប្អូនស្រីបានសម្លៀកបំពាក់ ឈុត រ៉ូប វែង ពណ៌ទឹកប៊ិច ជាមួយនឹង ការ តុបតែង ខ្លួន យ៉ាង ស្រស់ ស្អាត មើលទៅកាន់តែប្លែក។

For More Videos Amazing