រកឯណាបានប្តីល្អបែបនេះ! ហត់ប៉ុនណា ឈឺប៉ុនណា ពិបាកប៉ុនណា ក៍អូនអស់ចិត្ត​ ព្រោះ…(មានវីដេអូ)

ជីវិត​ជាប្តី​ប្រពន្ធ​ គឺជាការចាប់ផ្តេីមនៃ​ចំនុចដ៏សំខាន់រួមគ្នាមួយ​ រវាងមនុស្សស្រី​ និងមនុស្សប្រុស​ ក្នុងការ​បង្កើត​គ្រួសារ​ បង្កើត​ក្តីសង្ឃឹម​ បង្កើត​អនាគត​ដ៏​ភ្លឺស្វាង​មួយ​ ជាពិសេស​សុភមង្គល​ដ៏ពិត​ប្រាកដ​ ដែលវាពិតជារឿងមួយមិនមានភាពងាយស្រួលនោះទេ​ តែចាំបាច់អោយយេីង​ទាំង​ ២នាក់​ ចេះ​យោគយល់​អធ្យាស្រ័យ​អោយគ្នា​ និងចេះស្រលាញ់គ្នាផងដែរ។

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសបុក​មួយ​មានឈ្មោះថា​Hok Kanika ដែលជាស្រ្តីពោះធំជិត​សម្រាលកូនម្នាក់​ បានរៀបរាប់​ពី​ទុក​្ខលំបាក​ និង​ស្ថាភាពគ្រួសាររបស់ខ្លួន(ប្តី)​ ដែលបាន​ព្យាយាម​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​មេីលថែរក្សាចំពោះខ្លួនដែលជាប្រពន្ធ​យ៉ាងយកចិត្តទុកដាក់​ ដោយមិនប្រកាន់ខ្លួននោះ។

ក្នុង​នោះដែរ​ គណនីហ្វេសបុក​ខាង​លើ​ ដែលត្រូវ​ជាប្រពន្ធ​ ក៏មានពាក្យ​ក្នុងចិត្តមួយចំនួន​ ចង់ទម្លាយ​ប្របាប់​មហាជនអោយបានដឹងដែរ​ថា៖​ «ហត់ប៉ុនណា ឈឺប៉ុនណា ពិបាកប៉ុនណា ក៍អូនអស់ចិត្ត​ ព្រោះទង្វើរបស់បង ឈឺ 16.17 ម៉ោង​ មិនមែនតិចទេ បងធ្វើគ្រប់យ៉ាង​ ដោយមិនប្រកាន់។

ជូតឈាម លាងឈាម អូន​ ដោយមិនខ្ពើម គ្រាអូន ជូនអូនចូលបន្ទប់ទឹក​បងសុំទោសអូន​ ដែលមិនអាចជួយអីអូនបាន បងភ័យណាស់ បងខ្លាចអូនមិនអាចទ្រាំបាន សូម្បីតែពេទ្យ​ ក៍បងស្ដីអោយដែរ បងថើបអូន លួងលោម​ ផ្ដល់កំលាំងចិត្តអោយអូន​គ្រប់បែបយ៉ាង រហូតដល់យើង​ ទទួលបានជោគជ័យ»។

សូមទស្សនាវីដេអូខាងក្រោម