នេះហើយទឹកចិត្តម្តាយចំពោះកូន! បងស្រីចិត្តធម៍ Ah Ry Noun ខំប្រឹងគ្រប់យ៉ាងអោយកូន​ បានបៅទឹកដោះ​ ក៏អង្គុយបូបទឹកដោះ…

​អ្នកនាងស្រី​អូន​ បង​ប្អូន​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ប្រាកដ​ជាបានស្គាល់រួចមកហេីយ​ ដែលអ្នកនាង​ គឺជាមនុស្សល្អមួយរូប​ ដែលតែងតែចូលរួមក្នុងកិច្ចការងារមនុស្ស​ធម៌​ជាច្រើន​ ជាពិសេស​តែងតែមានក្តីបារម្ភ​ នឹងជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងតែជួប​វិបត្តិ​ និងជួបទុក្ខលំបាកជាខ្លាំង​ផងនោះ។

ក្នុង​មួយ​រយៈពេល​នេះ​ អ្នកនាង​ ស្រី​ អូន​ ក្រោយពី​បាន​ចូលរួម​ចំណែក​ជួយ​ជា​ថវិកា​ និងធ្វើ​ការ​ Live ជា​វីដេអូ​ដេីម្បី​ស្វែង​រក​សប្បុរសជន​ ដេីម្បី​ជួយទៅដល់​អ្នកទាំងនោះរួចមក​ កាន់តែ​ធ្វើ​ឲ្យ​អ្នកនាង​ មានការ​គោរព​កោត​សរសើរ​ចំពោះ​ទឹកចិត្ត​ និង​ចិត្ត​មនុស្ស​ធម៌​ ពីមហានជាច្រើន​យ៉ាង​ខ្លាំងក្លា។

ដោយឡែក​ កាលពី​ថ្មីៗ​មកនេះ​ អ្នក​នាង​ ស្រី​អូន​ ក៏ទេីបតែសម្រាលបានកូនស្រី​ដ៏ស្រស់ស្អាត​ម្នាក់ ដែលគួរអោយស្រលាញ់ខ្លាំង​ ដែលមកដល់ពេលនេះ​ បេីទោះជាអ្នកនាង​កំពុងតែ​នៅមានសរសៃខ្ចីក៏ដោយ​ ក៏អ្នកនាងមិនដែលបោះបង់ការងារមនុស្សធម៏របស់ខ្លួននោះឡេីយ។

ជាក់ស្តែង​ តាមរយៈ​គណនី​ហ្វេសបុក​របស់អ្នក​នាង​ ស្រី​ អូន​ ដែលមាន​ឈ្មោះ​ Ah Ry Noun ដេីម្បី​កូន​ ក៏បានរៀបរាប់ថា៖​ «ខំប្រឹងគ្រប់យ៉ាងអោយកូន​ បានបៅទឹកដោះ​ នៅក្រុមហ៊ុន​ ក៏អង្គុយបូបទឹកដោះ​ អោយកូនដែរ ទេីបបូបហេីយក្ដៅៗ អស់ម៉ានអស់ទៅ​ អោយតែកូនបានបៅទឹកដោះម្ដាយណាឃ្លីន»។