គួរអោយច្រណែនខ្លាំងណាស់! អេនជី គឺពិតជាសំណាងខ្លាំងណាស់ ដោយសារតែមានម្តាយក្មេកស្រលាញ់ ហើយថែមទាំងមាន….

អេន ជី គឺជាតារាចម្រៀងដ៍មានឈ្មោះបោះសំលេងមួយរូបក្នុងប្រទេសកម្ពុជាយើង ក៍ប៉ុន្តែរយះពេលចុងក្រោយនេះ អ្នកនាងហាក់បីដូចជាស្ងាត់ នៅក្នុងវិស័យសិល្បះ បន្ទាប់ពីអ្នកនាងបានរៀបការរួចមក។ ក៍ប៉ុន្តែជីវិតឯកជនរបស់អ្នកនាង អេន ជី គឺពិតជាធ្វើអោយទស្សនិកជន ហើយនិងអ្នកគាំទ្រ ពិតជាច្រណែននឹងអ្នកនាងខ្លាំងណាស់។

តារាចម្រៀង អេន ជី នៅពេលនេះគឺកំពុងតែមានសំណាងខ្លាំងណាស់ ក្នុងការរស់នៅ និង ជីវិតគ្រួសាររបស់នាង ដែលមានសុភមង្គលមិនធម្មតា ជាមួយនឹងស្វាមី។ ដោយឡែកតារាចម្រៀងស្រីរូបនេះ ក៍បានបង្ហើបអំពី ជីវិតជាកូនប្រសារស្រី ដែលសំណាងជាងគេ ដោយមានម្តាយក្មេកចិត្តល្អ មានក្តីមេត្តា និងស្រលាញ់នាងដូចជាកូនបង្កើតចឹង។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ក៍បានបន្តទៀតថា សូម្បីតែខាងសាច់ថ្លៃវិញ ក៍ចូលចិត្តនឹងស្រលាញ់នាង ដោយមានក្តីមេត្តា ក្នុងនាមជាប្អូនថ្លៃម្នាក់ផងដែរ។ ហើយចំពោះទំនាក់ទំនងរបស់នាងជាមួយនឹងបងថ្លៃ វិញ គឺពិតជាមានទំនាក់ទំនងល្អខ្លាំងណាស់ ហើយពួកគេតែងតែធ្វើដំណើកំសាន្តទៅលេងខេត្ត និងន្លែងឆ្ងាយៗ ដូចជាឆ្លងប្រទេសជាមួយគ្នាទៀតផង៕