Depression ជាអ្វី? តោះស្តាប់លោកបងទិនហ្វី ប្រាប់ពីវិធីបំបាត់ ជំងឺបាក់ទឹកចិត្ត Depression (មានវីដេអូ)

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងមកហើយ អំពីនារីដ៍ស្រស់ស្អាតម្នាក់ បានកើតជំងឺបាក់ទឺកចិត្ត ដែលធ្វើអោយនាងសុខចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ ដោយធ្វើអោយជីដូននៅផ្ទះជាមួយនោះ មានការតក់ស្លុតស្ទើរតែស្លាប់ទៅតាមប្អូនទៅស្រីទៅហើយ។

ដោយឡែករឿងជំងឺបាក់ទឹកចិត្ត គឺពេលនេះល្បីពេញហ្វេសបុកតែម្តង ដោយម្នាក់ៗតែងតែយកពាក្យនេះមកលេងសើច ដោយការបង្ហោះសារ ថាខ្លួនកើតជំងឺបាក់ទឹកចិត្ត រួមមាន អត់លុយ ក៍បាក់ទឹកចិត្ត, អត់គ្នាដើរលេង ក៍បាក់ទឹកចិត្ត, អត់លុយដើរលេង ក៍បាក់ទឹកចិត្ត, គ្មានអ្នកណា like Comment Share ក៍បាក់ទឹកចិត្តដែរ។

ពេលនេះលោក ទិនហ្វី ដែលលោកអ្នកតែងតែស្គាល់គាត់ តាមរយះផេក Troll Khmer Tinfy ដែលលោកតែងតែបង្កើតវីដេអូសំណើច នៅពេលដែលមានរឿងល្បីអ្វីមួយបានកើតឡើងក្នុងបណ្តាញសង្គមហ្វេសបុក ដោយជំនាញរបស់លោក គឺខ្លាំងខាងបញ្ចូលសំលេង ដែលមានសំលេងជាលក្ខណះកំប្លែង ហើយក៍ជាសំលេង ស្រដៀងនិង អ្នកបញ្ចូលសំលេងក្នុងរឿងលោក ទិនហ្វី ផងដែរ។

ដោយសារតែជំងឺបាក់ទឹកចិត្តកំពុងតែរីករាលដាលក្នុងបណ្តាញសង្គមហ្វេសបុក លោកទិនហ្វី ក៍បានចេញមុខនិយាយបកស្រាយ អំពីបញ្ហាជំងឺនេះ ហើយអ្វីដែលកាន់តែពិសេសនោះ គឺលោកបានប្រាប់ពីវិធី បំបាត់ជំងឺបាក់ទឹកចិត្តនេះផងដែរ ដោយលោកបានភ្ចាប់មកសារថា «Depression ជាអ្វី? ការបំបាត់ ឌីប្រេសស្យុង»។ គួរបញ្ចាក់ផងដែរថា នេះគ្រាន់តែជាវីដេអូកំប្លែង របស់លោកទិនហ្វីតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូន អធ្យាស្រ័យផង ប្រសិនបើមានកំហុសឆ្គងអ្វីកើតឡើង ឬក៍ប៉ះអារម្មណ៍របស់បងប្អូន ជាពិសេសអ្នកកំពុងតែកើតជំងឺបាក់ទឹកចិត្ត៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing