សូមជួយស៊ែរបន្តផង! ថ្ងៃស្អែកនេះបងស្រីចិត្តធម៍ Ah Ry Noun នឹងធ្វើដំណើរទៅជួបនឹងប្អូនស្រីចេះ១៤ភាសា ហើយគាត់នឹងធ្វើរឿងមួយដ៍អស្ចារ្យជូនចំពោះប្អូនស្រី គឺ….

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយអំពីប្អូនស្រីម្នាក់ដែលចេះ១៤ភាសា ហើយត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក អោយជួយទៅដល់ក្មេងស្រីម្នាក់នោះផង ព្រោះថាប្អូនស្រីពិតជាមានទេពកោសល្យខ្ពស់ណាស់ ហើយក៍ជាធនធានមនុស្សដ៍កម្រម្នាក់ផងដែរ ដោយពេលនេះប្អូនស្រីកំពុងតែជួបការខ្វះខាតជាខ្លាំង នៅក្នុងក្រុមគ្រួសារ។

ជាក់ស្តែងបងស្រីចិត្តធំ៍ Ah Ry Noun ដែលបងប្អូនច្បាស់ជាស្គាល់គាត់ហើយ នៅក្នុងបណ្តាញសង្គមហ្វេសបុក ដោយបងស្រីតែងតែជួយធ្វើការងារសង្គមជាច្រើន ជាពិសេសអ្នកដែលកំពុងតែជួបវិបត្តិ និងបញ្ហាថវិកា បងស្រីតែងតែជួយពួកគេជានិច្ច និងថែមទាំងជួយរកជំនួយពីសប្បុរសជនផ្សេងៗទៀតផង។

ក្នុងនោះផងដែរបងស្រី Ah Ry Noun ក៍បានប្រកាសនៅហ្វេសបុក ដោយជួយទៅដល់ប្អូនស្រីចំនួន​ ១០០ដុល្លា​ផងដែរ ហើយបងស្រីក៍បានសរសេរថា «មីងជួយក្មួយបាន ១០០$ តិចទៀតហ្នឹង មានសប្បុរសជនជាច្រេីន ជួយក្មួយហេីយណា អាណិត និងសរសេីរការតស៊ូ របស់ក្មួយស្រី។

ជីវិតក្មួយ និងមីងមិនខុសពីគ្នាទេ ដែរត្រូវរ៉ាប់រងបន្ទុកគ្រួសារ ទោះខ្លួនជាស្រីក៏ដោយ មីងសូមអោយក្មួយ នៅបន្ដរភាពរឹងមាំនេះទៀត ថ្ងៃណាមួយ ក្មួយនិងសំរេចដល់គោលដៅ ដែរក្មួយប៉ងមិនខាន ជីវិតជាការតស៊ូ ប្រឹងក្រោកឈរ​ ជាជាងដេកដួលណាក្មួយស្រី»។

បន្ទាប់មកក៍មានគណនីហ្វេសបុកឈ្មោះ Tavan Jalerm ក៍បានបង្ហោថា «ស្អែកនេះខ្ញុំបាទ Tavan Jalerm និងជូនប្អូនស្រី ម៉ារី ចេះ14ភាសាទៅភ្នំពេញ សម្រាប់ការស្នាក់នៅ និង ធ្វេីដំណេីបងស្រីអូនជាអ្នករាប់រង គោលបំណង ពួកយេីងទាំងពីរនាក់ និងរួមគ្នាដេីម្បីស្វែករកជំនួយជួយដល់ប្អូនស្រីអោយបានសាលារៀនត្រឹមត្រូវមួយ និង គោលបំណងផ្សេងទៀតដែលប្អូនចង់បាន ខ្ញុំបាទសូមអរគុណចំពោះបងប្អូនសម្រាប់ការជួយប្អូនស្រីកន្លងមក»។

ក្នុងនោះផងដែរ បងស្រី Ah Ry Noun ក៍បានស៊ែរផូសនោះ និងបានសរសេរបនែ្ថមថា «ស្អែកជួបជាមួយក្មួយស្រីចេះ 14ភាសា
អរគុណ ប្អូនVen Veasna សំរាប់ការជួយមួយនេះបេីមិនមានប្អូនទេបងក៏មិនអាចជួយក្មួយបានដែរ»។ ដូច្នេះហើយយើងសង្ឃឹមថា ប្អូននឹងមានសប្បុរសជនជាច្រើនជួយប្អូន អោយដូចទៅនឹងប្អូនធុច សាឡិ ដែលចេះ ១៥ភាសា ចឹងផងដែរ៕

For More Videos Amazing