ដឹងការពិតហើយ! ជនបរទេសដែលបានរើសទំនិញ ដែលជ្រុះចេញពីរថយន្តធន់ធំមួយគ្រឿងពេញផ្លូវនោះ គឺ…..(មានវីដេអូ)

វប្បធម៏ចេះជួយ និងចេះចែករំលែករបស់ ប្រជាជនខ្មែរ តាំងពីបុរាណមក តើពេលនេះ បាត់អស់ទៅណា ហេតុអ្វី មនុស្សមួយចំនួនតូចវិញ បែបជាមានចិត្ដអថ្មារនិយម បែបនេះទៅវិញ ដោយឃើងគេ កំពុងតែមានទុកហើយបែបជា បង្កើនទុក្ខថែមទាំងដល់ជងរងគ្រោះ។ វីដេអូមួយ ដែលស្ទើរតែមិនគួរអោយជឿ ប្រសិនបើមិនឃើញនឹងភ្នែកនេះ។

ដែលកំពុងផ្ទុះការចាប់អារម្មណ៏ពេញ បណ្ដាញសង្គម ហ្វេស ប៊ុក ដោយធ្វើអោយមានការស៊ែរ ចែករំលែកយ៉ាងច្រើន ព្រោះតែគ្រប់គ្នា ហួសចិត្ដ ពីសកម្មភាព របស់ប្រជាពលរដ្ឋខ្មែរ មួយចំនួនតូច ដែលបានទៅរើស ទំនិញជ្រុះពីរថយន្ដធន់ធំមួយគ្រឿង មិនព្រមទុករបស់ទាំងនោះ អោយទៅកាន់ជនរងគ្រោះ ប៉ុន្ដែជនបរទេស ដែលធ្វើដំណើរឆ្លងកាត់ បានរើសរួចរង់ចាំម្ចាស់ដើម ត្រលប់មកយកវិញ ខុសអីខ្មែររើសយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនមានភាពអៀនខ្មាស់នោះឡើយ។

បើតាមរយៈគេហទំព័រ ហ្វេស ប៊ុក មួយដោយបងប្រុស ឈ្មោះថា៖ Ok Piseth បានបង្ហោះវីដេអូកាលពី ប៉ុន្មានម៉ោងមុន វីដេអូនោះ មានរយៈពេល ២:១៣នាទី បានបង្ហាញ ពីសកម្មភាពដែលគួរអោយ ខ្មាស់អៀន ដោយប្រជាជនខ្មែរជាច្រើននាក់ បានកំពុងនាំគ្នារស់អីវ៉ាន់ ដែលបានជ្រុះ យកទៅដាក់លើម៉ូតូ ហើយអ្វីដែលកាន់តែហួសចិត្ដជាងនេះទៀតនោះ សម្បីតែអ្នកមានឡានចេះទៅហើយ បែបជាចុះពីលើឡានរួចទៅរើស ២ ៣កេសដាក់ឡានថែមទៀតផង។

តាមប្រភពខាងលើបានបញ្ជាក់ថា ហេតុការណ៏ទាំងនេះ បានកើតឡើងនៅ វេលាម៉ោង ១០:៣០នាទីព្រឹក នៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ជាតិលេខ ៦ នៅត្រង់ចំនុច បាគង។ អ្វីដែល គួរអោយខ្មាស់អៀននោះ ដោយឃើញជនបរទេស មានកេះ ឡាំង នំនៅពីមុខ ដោយមិនព្រមចាកចេញទៅណា ព្រោះរង់ចាំជនរងគ្រោះ មកយកវិញ ប៉ុន្ដែពួកគេបានងាកមកមើល ប្រជាជនខ្មែរវិញ ដោយភាពងឿងឆ្ងល់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing