ក្តៅៗ! ចង.ក សម្លាប់ខ្លួនមួយទៀតហើយ ដោយសារមានវិបត្តិផ្លូវចិត្ត…(មានវីដេអូ)

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ដោយកាលពីពេលថ្មីៗនេះ គឺមាននារីដ៍ស្រស់ស្អាតម្នាក់បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ ព្រោះខ្លួនបានកើតជំងឹផ្លូវចិត្តធ្ងន់ធ្ងរ ដែលជាហេតុធ្វើអោយល្បីពេញក្នុងបណ្តាញសង្គមហ្វេសបុក ហើយក៍មានមហាជនជាច្រើនបាននិយាយអំរឿងជំងឺផ្លូវចិត្តនេះផងដែរ។

ដោយពេលនេះ គឺមានករណីចង.ក សម្លាប់ខ្លួនមួយទៀតហើយ ដែលបានស្ត្រីម្នាក់បានជួបនឹងវិបត្តិផ្លូវចិត្ត នៅក្នុងផ្ទះ១ខ្នង ដែលមានទីតាំងស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង វេលាម៉ោង១៧.១០នាទីល្ងាច នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ដែលធ្វើអោយប្រជាពលរដ្ឋនៅទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ស្ត្រីដែលចង.ក សម្លាប់ខ្លួននោះគឺមានឈ្មោះថា មួយ ឆៃហៀន អាយុ៥៤ឆ្នាំ គាត់បានស្នាក់នៅផ្ទះ (គេអោយស្នាក់នៅ) នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយស្ត្រីរូបនោះគឺគាត់ចេះតែថប់ៗទ្រូង ដោយគាត់បានកើតជំងឺលើសឈាម ជាប្រចាំ ដែលជាជំងឺទូទៅរបស់មនុស្សចាស់។

យោងតាមសម្តីកូនស្រីរបស់គាត់ដែលមានឈ្មោះថា ពួន ស្រីពូ (កូនស្រីស្ត្រីរងគ្រោះ) ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករ និងមានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានបញ្ចាក់ប្រាប់ថា ម្តាយរបស់គាត់មិនស្រួលខ្លួន ហើយគាត់ក៍បានកោសខ្យល់អោយម្តាយរបស់គាត់។

លុះមកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៦.០០នាទីព្រឹក រូបនាងក៍បានយកលុយ ២មុឺនរៀល មកជូនគាត់ បន្ទាប់មករូបនាងក៍បានចេញទៅធ្វើការបាត់ ដល់ពេលនាងត្រលប់មកពីធ្វើការវិញ ក៍ឃើញម្តាយរបស់ខ្លួនចង.ក សម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ដោយបានចាក់គន្លឹះពីខាងក្នុង បន្ទាប់មកនាងក៍បានទៅប្តឹងមេភូមិអោយបានដឹងរឿងនេះ។

ហើយកូនស្រីរបស់គាត់ក៍បានបន្តទៀតថា ម្តាយរបស់ខ្លួនគឺតែងតែផឹកស្រាជាប្រចាំ ហើយម្តាយរបស់ខ្លួនក៍គ្មាអ្នកណាធ្វើបាបគាត់នោះដែរ ហើយមូលហេតុដែលគាត់សម្រេចចិត្តចង.ក សម្លាប់ខ្លួនប្រហែលបណ្តាលមកពីគាត់មានវិបត្តិផ្លូវចិត្តហើយ។ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចមក បានអោយដឹងថា ជងរងគ្រោះគឺពិតជាចង.ក សម្លាប់ខ្លួនពិតមែន។ ហើយសមត្ថកិច្ចក៍បានប្រគល់សាកសពជូនក្រុមគ្រួសារវិញ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing