រាជនីក្រម៉ា​ មាន សូនីតា បានចេញបទ Original Song របស់ខ្លួនជាលើកដំបូង ពិរោះមិនចាញ់តារាចម្រៀងអាជីពនោះទេ ដែលមានចំណងជើងថា…..(មានវីដេអូ)

តារាសម្តែងធ្មេញជំពើស ចង្កាស្រួច មានមន្តស្នេហ៍ កញ្ញា មាន សូនីតា ដែលប្រិយមិត្ដគ្រប់ហៅថា រាជនីក្រមា។ តារាសម្តែងដ៏មានប្រជាប្រិយភាព និងជាតារាស្រីវ័យក្មេងដែលមានរូបសម្រស់ស្រស់សោភា កញ្ញាមាន សូនីតា ហាក់ដូចជាមានទីផ្សារនៅក្នុងការងារសិល្បៈច្រើនជាងមុន គួរឲ្យកត់សម្គាល់ ចំណែកឯជីវិតឯកជនរបស់នាង បច្ចុប្បន្ននេះក៏ល្អខ្លាំងណាស់ដែរ។

តាមរយៈសកម្មភាព ក្នុងជីវិត ឯកជនរបស់នាងបច្ចុប្បន្ន ឃើញថាក្រៅពីការងារសិល្បៈ និងរកស៊ី គឺនាងក៏តែងតែបានចេញដំណើរ ទៅដើរកម្សាន្តនៅក្រៅប្រទេសជាច្រើន មិនត្រឹមតែប៉ុណ្ណោះ សម្លៀកបំពាក់របស់នាងពេលដើរលេងម្តងៗ ក៏ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ និងមជ្ឈដ្ឋានទៅទូទៅ ដោយមិនថាបែបបុរាណ និងសម័យនោះឡើយ។

ហើយថ្មីៗនេះដែរ តារាសម្តែងស្រី ធ្មេញជំពើស ចង្កាស្រួច មានមន្តស្នេហ៍ លំដាប់ជួរមុខ ក្នុងប្រទេស កម្ពុជា កញ្ញា មាន សូនីតា បានកំពុងពញ្ញាក់អារម្មណ៍ ស្មារតីរបស់ ទស្សនិកជន ជាមួយនឹងស្នាដៃថ្មីបំផុត មួយរបស់នាង ដែលរូបនាងបានចេញនូវបទចម្រៀង Original Song ផ្ទាល់ខ្លួនជាលើកដំបូង ដោយមានចំណងជើងថា «Crush អូន» ដែលច្រៀង ព្រមទាំងសម្តែងដោយខ្លួននាងផ្ទាល់តែម្តង។

ជាការពិតណាស់ អាចនិយាយបានថា តារាសម្តែងស្រី ធ្មេញជំពើស ចង្កាស្រួច មានមន្តស្នេហ៍ រាជនីក្រមា រូបនេះ បានកំពុងតែ លោតបោះជំហានមួយទៀត ឈានចូលវិស័យចម្រៀង គឺជាតារាចម្រៀងស្រី។ បើនិយាយអំពីទំនុកភ្លេង និងអត្ថន័យ ក្នុងចម្រៀងមួយបទនេះវិញ (Crush អូន)គឺពិតជាមានភាពគួរឲ្យស្រលាញ់ និងចាប់អារម្មណ៏ ធានាថាត្រូវចិត្តយុវវ័យស្ដូកតែម្ដង។

សូមទស្សនាវីដេអូខាងក្រោម