ពិឃាទមរណៈ!!! អន្ទង់អគ្គីសនីជាប់ឈ្មោះជាសត្វសាហាវ ជាងគេក្នុងលោក ហើយសម្លាប់មនុស្សលឿនជាទីបផុត ព្រោះតែ…

ពិតណាស់ អន្ទង់អាចជាអាហារដ៏ឆ្ងាញ់ សម្រាប់ប្រិយមិត្ដមួយចំនួន ក្នុងប្រទេសកម្ពុជា ដែលចូលចិត្ដបរិភោគ ប៉ុន្ដែអ្នកមានដឹងទេ អន្ទង់មួយប្រភេទ នៅព្រៃអាម៉ាហ្សូន ដែលជាព្រៃធំជាងគេបំផុតក្នុងលោក មានកម្លាំងអាចសម្លាប់សត្រូវ ឬ មនុស្សអោយស្លាប់បាន ហើយអន្ទង់មួយនេះ ត្រូវបានគេអោយឈ្មោះថា អន្ទង់អគ្គីសនី (Electric eel) ជាប់ឈ្មោះជា សត្វសាហាវទាំង ១០ នៅព្រៃ អាម៉ាហ្សូន។

ប្រភេទអន្ទង់មួយនេះ អាចលូតប្រវែងបានរហូត ២ម៉ែត្រ ព្រមទាំង អាចកើនទំងន់រហូតទៅដល់ ជិត ៣០គីឡូក្រាម។ ចំពោះកម្លាំងឆក់ របស់វាវិញ គឺវាលើសពីកម្លាំងអគី្គសនី ដែលប្រើប្រាស់ក្នុងផ្ទះ រហូតទៅ ៥ដង ឬស្មើ ៨៦០វ៉ាត់ ដែលអាចបណ្ដាលធ្វើ អោយអ្នកដែលបានប៉ះវា ឈានរហូតបាត់បង់ជីវិត ឬក៏អាចពិការ អស់មួយជីវិតតែម្ដង។

អន្ទង់អគ្គីសនី សណ្ឋានខ្លួនរបស់វា មានរាងមូលវែង ហើយស្រឡូន ជាទូទៅសត្វមួយនេះ វាមានប្រវែង ២ម៉ែត្រ ទំងន់២០គីឡូជាង នៅពេលពួកវាលូតអស់។ ដូច្នេះហើយ ទើបធ្វើអោយវាខ្លាចជាសត្វ ល្មូនធំបំផុត ក្នុងចំណោមពូជ ក្រោមទឹក និងក្នុងភក់ផងដែរ។ អន្ទង់មួយនេះ គឹមិនមានស្រកានោះឡើយ ចំពោះពណ៏របស់វាវិញ មានពណ៏ រាងប្រផេះ ខ្មៅងងឹត លើខ្នង ព្រមទាំងមានពណ៏លឿង ឬទឹកក្រូចនៅលើពោះរបស់វា។

សត្វប្រភេទមួយនេះ វាមានព្រុយទាំងសងខាងដូចទៅនឹង ត្រីដទៃដែរ ដើម្បីធ្វើការហែលនៅក្នុងទឹក ហើយវាឡើងដកដង្ហើមជាប្រចាំរបស់វា គឺ១០នាទីម្ដង ទើបវាចុះទៅបាតទឹកវិញ។ ចំពោះ អុកសុីហ្សែន ៨០ភាគរយរបស់វាវិញ ដែលត្រូវទទួលបាន គឺត្រូវឡើងមកស្រូប យកលើផ្ទៃទឹក រាល់១០នាទីម្ដង ហើយបរិមាណផ្សេងទៀត កើតចេញពីការសំយោគ ក្រោមទឹក។

អន្ទង់អគ្គីសនី (Electric eel) គឺវាមាន សរីរាង្គកាយ ៣សម្រាប់បង្កើតអគ្គីសនី ក្នុងពោះ ដែលបង្កើតថាមពល ចរន្ដអគ្គីសនី ដើម្បីឆក់សម្លាប់សត្វដទៃទៀតបានយ៉ាងស្រួល។ សរីរាង្គរបស់វា គឺបង្កើតចរន្ដអគ្គីសនី ២ប្រភេទ នោះគឺវ៉ុល ទាប ហើយនិង វ៉ុលខ្ពស់ ដែលធ្វើអោយវាមានលក្ខណៈពិសេស ងាយស្រួ់លក្នុងការរកចំណី ដោយបញ្ចេញចរន្ដភ្លើងឆក់ រួចលេបទាំងមូលតែម្ដង។

ពេលវាប្រទះនឹងចំណីភ្លាម ខួរក្បាលរបស់វា បញ្ចូនដំណឹងទៅកាន់ ប្រព័ន្ធសរសៃប្រសាទខួរក្បាល រួចវាបញ្ចូន ត ទៅកាន់សរីរាង្គ ដែលជាកន្លែង ផ្ទុះទៅដោយអគ្គីសនី ដើម្បីអោយបើកចរន្ដភ្លើង ហើយឆក់ចំណីទាំងនោះភ្លាម រហូតដល់ស្លាប់ បើនិយាយពីកម្លាំងចរន្ដរបស់វាវិញ កម្រមានសត្វប្រភេទណាមួយ រួចកេចផុតពីសេចក្ដីស្លាប់ណាស់។

តែប្រិយមិត្ដកុំបារម្ភអី អន្ទង់អគ្គីសនីដ៏សែន គ្រោះថ្នាក់មួយនេះ គឺវាមិនមានរស់នៅ ទ្វីបអាសុីយើងនេះទេ វាមានតែនៅក្នុងព្រៃ អាម៉ាហ្សូន ហើយនឹងទន្លេ អូរីណូកូ ក្នុងទ្វីបអាមេរិក ឡាទីនតែប៉ុណ្ណោះ។ បច្ចុប្បន្នក្រុម អ្នកស្រាវជ្រាវកំពុងសិក្សាពីវាយ៉ាងខ្លាំង ដើម្បីចង់ដឹងពីមូលហេតុ អោយកាន់តែសុីជម្រៅ ថាហេតុអ្វីសត្វមួយនេះ មានកម្លាំងឆក់ដ៏អស្ចារ្យបែបនេះ។

For More Videos Amazing