ឯកឧត្តម William រិះគន់ដើម្បីស្ថាបនា បឹង បួរ សមុទ្រ ព្រែក ឃេីញតែចាក់ដីលុបអភិវឌ្ឍន៍ សួរថា….

លោក William Guang ដែលត្រូវជាប្រធានគណបក្ស ខ្មែរក្រោក ដែលតែងតែចេញមុខ ស្វែងរកយុត្ដិធម៏ជូនប្រជាពលរដ្ឋ ដែលត្រូវបានគេកេញប្រវ័ញ្ញ និងរឿងអយុត្ដិធម៏ជាច្រើនផ្សេងទៀត ដែលបានធ្វើអោយប្រជាជនជាច្រើនស្រលាញ់ ចូលចិត្ដរូបគាត់ និងកោតសរសើរពីទឹកចិត្ដដ៏ល្អរបស់លោក។

ក្រោយពីគណៈបក្សប្រជាជន ជាប់ឆ្នោត សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី មកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលនោះ ក៏សម្រេចស្នើសុំព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បង្កើតស្ថាប័នមួយមានឈ្មោះ «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាបង្កើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។

លោក William Guang ក៏ត្រូវបានព្រះមហាក្សត្រតែងតាំង ក្លាយជាសមាជិកជាន់ខ្ពស់មួយនៃស្ថាប័ន «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដោយមានឋានៈស្មើទេសរដ្ឋមន្ត្រី។ កាលពីម្សិលមិញ លោកបានបង្ហោះលើគេហទំព័រ ផ្លូវការរបស់លោក ដោយសារសរសេររៀបរាប់ថា៖

“បឹង បួរ សមុទ្រ ព្រែក ឃេីញតែចាក់ដីលុបអភិវឌ្ឍន៍ សួរថាចុះគ្មានចេះស្អីក្រៅពីចាក់ដីលុបទេមែនទេ? ឬចំណេះមានត្រឹមតែប៉ុណ្ណឹង? គ្មានវិធីផ្សេងសោះមែនទេ? ជាយោបល់និងការរិះគន់ស្ថាបនាខ្ញុំយល់ថាសម័យកាល វិវត្តន៍ថ្មីនៃស្ថាបត្យកម្មនិងសំណង់រីកចំរេីនណាស់មានវិធីសាងសង់ជាច្រេីនដោយមិនបាច់ចាក់ដីលុបទេ។ បណ្ដុះសសរ ចាក់ប្លង់សេធ្វេីពីលេីតែម្ដង កែឆ្នៃបន្តិចបន្តួច បន្ថែមសោភ័ណភាពផង អភិវឌ្ឍន៍ផង អភិរក្សទៀត តេីមួយណាចំណេញជាង ? បេីយល់ថាចាក់ដីលុបចំណេញជាង អាហ្នឹងមិនដឹងនិយាយបែបម៉េចទៀតទេ”។

For More Videos Amazing