សត្វ កម្រទាំង ៣ ប្រភេទ ក្នុងពិភពលោក ត្រូវបានគេរកឃើញ នៅប្រទេស កម្ពុជា ហើយក៏ប្រឈមមុខជិតផុតពូជផងដែរ

នេះជារឿងដែលមិននឹកស្មានដល់មួយ ដែលក្នុងរយៈពេល ២ខែ ក្នុងឆ្នាំ ២០១៨ ក្រសួង បរិស្ថាន និង អង្គការ សមាគម អភិរក្ស សត្វព្រៃ (WCS Cambodia) បាន រកឃើញ សត្វ កម្រ ៣ ប្រភេទ ដែលអ្នកវិទ្យាសាស្ដ្រ ព្រមទាំងប្រជាជនកម្ពុជា មិនធ្លាប់បានប្រទះឃើញសត្វកម្រ ចំនួន ៣ប្រភេទនេះពីមុនមកនោះទេ។

ការរកឃើញនេះ គឺស្ថិតនៅត្រង់ចំណុច នៃឧទ្យានជាតិវីវៈជ័យ ប្រព័ន្ធ ព្រែកស្រែអំបិល និងដែនជម្រក សត្វព្រៃឆែប ដោយរកឃើញ ដោយក្រុមឧទ្យានុរក្ស ដែលការពារនៅតំបន់ទាំងនេះ។ សត្វកម្រទាំងបី ដែលគេរកឃើញ នោះរួមមានដូចជា ៖ សត្វ ត្មាតភ្លើង, សំបុកសត្វ អណ្តើក ហ្លួង, និង សត្វ តុកកែហោះ។

1- សត្វ តុកកែ ហោះ
ក្រុម ឧទ្យានុរក្ស ដែលជាអ្នកការពារ នៅតំបន់ ឧទ្យានជាតិ វីរៈជ័យ មានទីតាំងស្ថិតនៅក្នុង ខេត្ដ ស្ទឹងត្រែង និង ខេត្ដ
រតនៈគិរី ដែលមានផ្ទៃដីចំនួន ៣៣២,៥០០ ហិកតា ហើយបានរកឃើញសត្វ តុកកែម្យ៉ាង ដែលពលរដ្ឋ នៅតំបន់នោះ និងអ្នកស្រាវជ្រាវ មួយចំនួន អោយឈ្មោះ ថា “ តុកកែ ហោះ ” ឬឈ្មោះជាភាសាបច្ចេកទេស “ Ptychozoon Trinotaterra ” នៅក្នុងឧទ្យានវីរៈជ័យនេះ កាលពីពេល ថ្មីៗនេះ។ សត្វកម្រមួយប្រភេទនេះ មានប្រវែង ប្រហែល ៣០ សង់ទីម៉ែត្រ និង មានរូបរាង ក្រឡេក្រឡាខ្មៅ។

2- សំបុក សត្វ អណ្តើកហ្លួង
ក្រុមមន្រ្ដី មកពីរដ្ឋបាល ជលផល របសអង្គការ(WCS Cambodia) និងប្រជាសហគមន៍ បានប្រទះរកឃើញ អណ្តើកហ្លួង ចំនួន ១ សំបុក ហើយមានពង ចំនួន ១៦គ្រាប់ នៅប្រព័ន្ធ ព្រែកស្រែអំបិល មានទីតាំងស្ថិតនៅ ក្នុងភូមិ ព្រះអង្គកែវ ស្រុក ស្រែអំបិល ខេត្ត កោះកុង។

គួរបញ្ជាក់ផងដែរថា បើតាមសេចក្ដីចេញប្រកាសរបស់ អង្គការ IUCN បានបញ្ជាក់ថា “ អណ្តើក ហ្លួង ស្ថិតនៅក្នុង បញ្ជីក្រហម របស់ អង្គការIUCN ជាប្រភេទ រងគ្រោះនិង ជិតផុតពូជបំផុត និងស្ថិតក្នុង ចំណោមអណ្តើក ទាំង ២៥ប្រភេទ ដែលកំពុង រងគ្រោះថ្នាក់ ខ្លាំងជាងគេ បំផុត នៅលើ ពិភពលោក។ ព្រះរាជ ក្រឹត្យនស/រកត/០៣០៥/១៤៩ ចុះ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០៥ បាន ដាក់ បញ្ចូល អណ្តើក ហ្លួង ជា ប្រភេទ សត្វល្មូន តំណាង ឲ្យ ប្រទេស កម្ពុជា “

3- សត្វ ត្មាតភ្លើង
សត្វត្មាត ភ្លើង គឺជាប្រភេទ សត្វស្លាប ដែលរងគ្រោះជិតផុតពូជ បំផុតនៅលើពិភពលោកយោះងនេះ។ សត្វ ត្មាតភ្លើងត្រូវបានគេរកឃើញចំនួន ៣ សំបុក ដោយក្រុម អ្នកអភិរក្ស របស់ក្រសួងបរិស្ថាន នៃអង្គការ(WCS Cambodia) និងប្រជាសហគមន៍ រកឃើញ នៅក្នុង ទីដែនជម្រក សត្វព្រៃ ឆែប ក្នុងខេត្ត ព្រះវិហារ។

ការព្រួយបារម្ភជាខ្លាំង របស់អង្គការ IUCN បន្ទាប់ពីចំនួន សត្វត្មាត នៅលើ សកលលោក មានការធ្លាក់ចុះ យ៉ាងខ្លាំង គួរអោយកត់សម្គាល់។ ចំពោះនៅ ប្រទេសកម្ពុជាវិញមាន វត្តមានសត្វប្រភេទនេះ មិនដល់ ៥០ក្បាលផង ហើយសត្វ ត្មាត នៅកម្ពុជា មានចំនួន ៣ ប្រភេទ គឺ ត្មាត ភ្លើង ត្មាត ត្នោត និង ត្មាតផេះ។

For More Videos Amazing