ស្រីស្អាតម្នាក់ បានស្រឡាំងកាំងយ៉ាងខ្លាំង ខណៈពេលដែលខ្លួន បានធ្វេីដំណេីរតាមយន្តហោះ ឃើញមានតែម្នាក់ឯង ដោយសារតែ…
|អាចនិយាយបានថា ការធ្វើដំណើរតាមការហោះហេីរលេីយន្តហោះ គឺជាមធ្យោបាយធ្វើដំណើរដែលមានរយៈចំងាយផ្លូវដ៏សែនឆ្ងាយ និងចំណាយពេលយ៉ាងឆាប់រហ័សក្នុងទិសដៅធ្វេីដំណេីរ ទៅកាន់គោលដៅដែលខ្លួនបានកំណត់ ហេីយថែមទាំងទទួលបាននូវភាពងាយស្រួល និងផាសុខភាពក្នុងពេលធ្វេីដំណេីរទៀតផង។
ដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងមានការស្រឡាំងកាំងយ៉ាងខ្លាំងពីអ្នកធ្វើដំណើរ ខណៈពេលដែលយន្តហោះដ៏ធំមួយក្នុងប្រទេសហ្វីលីពីន ដែលមានជើងហោះហើរលេខ PR 2820 ពីទីក្រុង Davao ទៅទីក្រុងម៉ានីល គឺមានតែអ្នកដំណេីរដែលជានារីដ៏ស្រស់ស្អាតតែម្នាក់គត់។
អ្នកដំណើរខាងលេីនេះមានឈ្មោះថា កញ្ញា Louisa Erispe បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលមានវត្តមានខ្លួនតែម្នាក់ឯងនៅលេីយន្តហោះដ៏ធំមួយនេះ រួមជាមួយនឹងភីឡុត និងបុគ្គលិកបំរើកាងារលេីយន្តហោះ។ ក្នុងនោះដែរ នារីខាងលើនេះ អាចមានពេលវេលាថតរូបជាមួយបុគ្គលិក និងភីឡុតនៅលេីយន្តហោះមួយនេះ ទុកជាអនុស្សាវរីយ៍ផងដែរ។
មួយវិញទៀតនោះ នារីខាងលេីនេះ បាននិយាយថា «ខ្ញុំពិតជាមានភាពភ័យខ្លាចខ្លាំងណាស់ រាល់ពេលដែលធ្វេីដំណេីរលេីយន្តហោះម្តងៗ ហេីយលេីកនេះមានតែម្នាក់ឯងទៀត កាន់តែធ្វើឲ្យនាងខ្ញុំ មានភាពភ័យខ្លាចកាន់តែខ្លាំង ហេីយខ្ញុំក៏បានធ្វេីការបន់ស្រន់ចំពោះការហោះហេីរលេីកនេះទទួលបាននូវសុវត្ថិភាពផងដែរ»។