ក្តៅៗ ទីបំផុតការសម្រចចិត្តរបស់តុលាការបានចេញមកហើយ! អ្នកស្រីហូវ ដាណេ ថៅកែ​ហាងកែសម្ផស្ស​ «ឌែម៉ូគ្លីនិក» ត្រូវបានតុលាការសម្រេចអោយ……

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងមកអោយអំរឿងរឿង ថៅកែ​ហាងកែសម្ផស្ស​ «ឌែម៉ូគ្លីនិក» អ្នកស្រីហូវ ដាណេ ដែលទើបតែរៀបការជាមួយនឹងសេដ្ឋីវ័យក្មេងថៃ ដែលមានប្រាក់វាល់លាន កាលពីថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៨ ដោយមង្គលការរបស់អ្នកស្រីគឺធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយរៀបការមិនទាន់បានប៉ុន្មានថ្ងៃ ស្រាប់តែអ្នកស្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមានពាក្យបណ្តឹងពីអតិជន របស់អ្នកស្រី ដោយចោទប្រកាន់ថា អ្នកស្រីគំរាមទារប្រាប់ និងគំរាមបង្ហោះវីដេអូ ដេរភ្ចិតផ្លូវភេទ តាមបណ្តាញសង្គមហ្វេសបុក ទើបធ្វើអោយជនរងគ្រោះប្រញាប់ប្តឹងទៅតុលាការដើម្បីអោយដោះស្រាយរឿងនេះ។

ហើយការពីម្សិលមិញនេះអ្នកស្រីហូវ ដាណេ ហើយនិង អ្នកដេរនោះ ត្រូវបានសមត្ថកិច្ចបញ្ចូនឡើងតុលាការ សាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីធ្វើការសាកសួរជាច្រើនម៉ោងក្រោយមក អ្នកស្រីហូវ ដាណេ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ចោទប្រកាន់ពីបទល្មើស ចំនួន ៣ គឺ «១.បទគំរាមហែកកេរ្តិ៍ ២.បទកំហែងយក. ៣.បទប៉ះពាល់សិទ្ធិខាង រូបភាពនៃបុគ្គល»។

លុះមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ បានធ្វើការបញ្ចាក់ប្រាប់ថា​ នកស្រីហូវ ដាណេ ថៅកែ​ហាងកែសម្ផស្ស​ «ឌែម៉ូគ្លីនិក» ហើយនិងគ្រូពេទ្រដេរភ្ចិត ប្រចាំគ្លីនិកនោះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនីសោភា ចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកទាំង២ គឺមានន័យថា អ្នកទាំងពីរនាក់នោះត្រូវបានជាប់ពន្ធធនាគារជាបណ្តោះអាសន្ន ហើយនិងធ្វើការបញ្ចូនពួកគេទៅកាន់ ពន្ធនាគារ PJ នៅរសៀលនេះតែម្ដង។

For More Videos Amazing