បើមិនជឿរកុំប្រមាថ! ព្រឺក្បាលខ្ញាក់ នៅពេលដែលបានដឹងពីកន្លែង ដែលឆ្អឹងនាគរាជ្យក្បាល៣ផុស….(មានវីដេអូ)

កាលពី​ពេលថ្មីៗនេះ​ មានរឿងហេតុដ៏ចម្លែក​​មួយ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ ដែលធ្វេីឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ដែលគេបានកំពុងតែជីកដី​ ក៏ស្រាប់តែ​ប្រទះឃេីញឆ្អឹងនាគក្បាល៣​ បានផុសឡេីង​ ដែលមានទីតាំងស្ថិតនៅ​ វត្តតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ចំពោះ​ហេតុការណ៍​ខាងលេីនេះ​ ត្រូវ​បាន​ប្រជាជនជាច្រេីន​នៅទីនោះ​ បានមានជំនឿយ៉ាងច្បាស់​ និងមានការជឿជាក់យ៉ាងមុតមាំវថា​ គឺជា​ឆ្អឹងនាគក្បាល៣​ ទេីបពួក​អ្នកភូមិ​ក៏បាននាំគ្នាយកទៅប្រារព្ធធ្វេីជាពិធី​ ដេីម្បី​ប្រាថា្នសុំនូវ​សេចក្តី​សុខសប្បាយ​ លាភជ័យ​ សេរី​សួស្ដី​ដល់ពួកគេផងដែរ។

ដោយឡែក​ តាមរយៈ​គណនីហ្វេសបុក​មួយដែលមានឈ្មោះថា​ Piseth Nouv បានធ្វេីការ​បង្ហោះ​ជាវីដេអូ​ និងបានរៀបរា​ប់អំពីឆ្អឹងសត្វនាគយ៉ាងដូច្នេះដែរថា៖​ «មិនជឿក៏ត្រូវតែជឿដែរ គេបានជីករកឃើញ​ រូបឆ្អឹងនាគ​ នៅវត្តតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជុំវិញ​រឿង​ដ៏​មានការភ្ញាក់ផ្អើល​ខាងលើ​នេះ​ បានធ្វើឲ្យ​មហាជន​ជាច្រើន​មានការចាប់​អារម្មណ៍​ជាខ្លាំង​ នឹងបានធ្វេីឲ្យកក្រេីបបណ្តាញសង្គមហ្វេសបុកទៀតផង​ ក្នុង​នោះដែរ​ ក៏មានជាមតិយោបល់មួយចំនួនបានជឿទៅលេីរឿងនេះ​ ហេីយក៏មានមួយចំនួនទៀត​មិនជឿជាក់។ ចង់ជ្រាបឲ្យកាន់តែច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម