កញ្ញារ៉េត ស៊ូហ្សាណា ច្រៀងបទបរទេស យ៉ាងពិរោះរណ្តំខ្លាំងណាស់ រីឯប្អូនស្រីកញ្ញាវិញច្រៀងក៍មិនធម្មតាដែរ….(មានវីដអូ)

តារាចម្រៀងវ័យក្មេង អតីតបេក្ខភាពThe Voice Cambodia Season 2 កញ្ញារ៉េត ស៊ូហ្សាណា ដែលត្រូវជាកូនក្រុមរបស់ កញ្ញា ឱក សុគន្ធកញ្ញា កាន់តែមាន ប្រជាប្រិយភាព នៅក្នុងការងារសិល្បៈ ជាតារាចម្រៀង តែងតែលេចមុខតាមកញ្ចក់ទូរស្សន៍ ក៏ដូចជា កម្មវិធី ការប្រគំតន្រ្តីធំនានា ទោះបីជា កញ្ញា ញញឹមស្រស់នេះ មិនមែនជាម្ចាស់ពានរង្វាន់ នៅក្នុងកម្មវិធី The Voice Cambodia Srason 2ក៏ដោយ។

បើនិយាយអំពី សម្រស់របស់ រ៉េត ស៊ូហ្សាណា វិញយើងឃើញថា សព្វថ្ងៃ នាងកាន់តែមានសម្រស់ស្អាត និងកាន់លេចធ្លោកាន់តែ ខ្លាំងឡើងៗ ដែលបានធ្វើអោយ ហ្វេនអ្នកគាំទ្ររបស់នាង ជាច្រើនពេញចិត្ត ស្រលាញ់ រូបនាងលើសដើម ព្រោះមិនថាការតែងខ្លួន ក៏ដូចជា ការតុបតែងមុខមាត់ប្រែជាស្អាតជាងមុនទៅទៀត។

ហើយថ្មីៗនេះដែរ មានផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ មហាជន ក្រោយពីបានឃើញមុខមាត់របស់ប្អូនស្រីបង្កើត របស់តារារូបស្រស់ កញ្ញា រ៉េត ស៊ូហ្សាណា ពិតជាមានសម្រស់ស្រស់ស្អាត ហើយក៏មានមុខស្រដៀងទៅនឹងបងស្រីរបស់ខ្លួនផងដែរ និងបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ កញ្ញាមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីរូបនាង បានធ្វុំការបង្ហើរសម្លេងច្រៀងបានយ៉ាងពិរោះមិនគួរអោយជឿ ពេលបានស្តាប់ហើយ ដូចទៅនិង តារាចម្រៀងអាជីពអញ្ចឹង។

តាមរយៈគេហទំព័រហ្វេស ប៊ុក ឈ្មោះ Ali Son ត្រូវជាប្អូនស្រីរបស់តារាចម្រៀង ក្នុងផលិតកម្ម រស្មី ហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា បានធ្វើការបង្ហោះចម្រៀង ហើយត្រូវបានអ្នកលេងបណ្ដាញសង្គមមួយនេះ ចាប់អារម្មណ៍យ៉ាងខ្លាំងធ្វើការស៊ែរតៗគ្នា រួចសរសើរមិនដាច់មាត់ពីទឹកដមសម្លេងមិនចាញ់បងស្រីនោះទេ ពិសេសជានេះទៅទៀត នាងពិតជាមានសមត្ថភាព ក្នុងការច្រៀងបទជាភាសាបរទេស ពិរោះមិនធម្មតាដូចគ្នា ពិតជាត្រកូលអ្នកសិល្បះមានទេពកោសល្យ ខាងវិស័យចម្រៀង មិនចាញ់គ្នានោះទេ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing