ក្រោយពីផ្ទុះរឿង រាជរដ្ឋាភិបាលសម្រេចយកដីបឹងតាមោក ២០ហិកតាធ្វើជាផ្សារចែកចាយបន្លែ ស្រាប់តែអាជ្ញាធររាជធានីភ្នំពេញបញ្ចាក់ថា….

កាលពីពេលថ្មីៗនេះគឺបានលេចឮដំណឹងថា រាជរដ្ឋាភិបាលសម្រេចយកដីបឹងតាមោក ២០ហិកតាធ្វើជាផ្សារចែកចាយបន្លែង ចំណតរថយន្តក្រុង ការចែកបន្លែនៅផ្សារដើមគរ នឹងរើទៅផ្សារថ្មីនេះ​ ដោយរដ្ឋាភិបាលបានចេញ ស.ជ.ណ ដើម្បីបង្កើតផ្សារបន្លែបោះដុំថ្មីមួយ ដែលមានផ្ទៃដីរហូតដល់ ២០ហិចតា ដែលគ្រោងនឹងធ្វើឡើងនៅបឹងតាមោក។

ដោយការចេញក្តីប្រកាសនេះ ធ្វើអោយអាជីវករនៅផ្សាដើមគរមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍នេះ ដោយពួកគាត់គិតថា រដ្ឋាភិបាលនឹងត្រូវរុះរើផ្សារដើមគរ យកទៅវិនិយោគលើវិស័យផ្សេងៗ។ ដោយឡែកពត៍មានដែលបានចុះផ្សាយខាងលើនោះ ត្រូវបានលោកអភិបាលរង រាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានធ្វើការបដិសេធចំពោះរឿងដែលបានលេចឭខាងលើ។

ដោយលោកអភិបាលរង រាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានបញ្ចាក់ថា មិនមានការវិនិយោគអ្វីមួយទៅលើផ្សាដើមគឡើយ ហើយសុំអោយបងប្អូនអាជីវករ ទាំងអស់ សូមកុំមានការព្រួយបារម្មណ៍អី។ ហើយចំពោះបញ្ហានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ គឺកំពុងតែធ្វើការស្នើរសុំទៅកាន់ រាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីរៀបចំ និងធ្វើការសាងសង់ផ្សារថ្មីមួយ ដែលមានទីតាំងស្ថិតនៅបឹងតាមោក ដោយផ្សារនេះគឺផ្តោតទៅលើការលក់ បោះដុំបន្លែ ផ្លែឈើ ហើយនិងចំណតរថយន្ត។

ហើយចំពោះមូលហេតុដែលត្រូវរៀបចំនេះ គឺយើងចាំបាច់ណាស់ក្នុងការអោយមានកន្លែងដែលសមស្របមួយ ក្នុងការលក់បន្លែ ផ្លែឈើបោះដុំ ដើម្បីធ្វើការផ្គត់ផ្គង់ ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ហើយជាពិសេសគឺមានកន្លែងសមស្របមួយសំរាប់ចំណត់រថយន្តផងដែរ។

ហើយសំរាប់ពេលបច្ចុប្បន្ននេះ យើងឃើញថា យើងពុំទាន់មានកន្លែងដែលសមស្របទាល់តែសោះ ក្នុងការលក់បោះដុំបន្លែ ផ្លែឈើ ដោយបងប្អូនអាជីវករខ្លះបានទ្រូងផ្លូវធ្វើជាអាជីវកម្ម ដែលបង្កអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៍ដូចជាបញ្ហាអនាម័យ និងបរិស្ថាន រួមទាំងបញ្ហាផ្សេងៗទៀតផងដែរ។

ហើយការដែលរៀបចំផ្សារថ្មីមួយសំរាប់លក់បន្លែផ្លែឈើបោះដុំ នៅបឹងតាមោក លើផ្ទៃដី២០ហិចតា គឺជាការត្រឹមត្រូវមួយ ដើម្បីអោយបងប្អូនអាជីវករទាំងអស់មានកន្លែងត្រឹមត្រូវ ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន អោយមានរៀបរាបរយ។ ហើយចំពោះបងប្អូនអាជីវករដែលកំពុងតែលក់ដូរក្នុងផ្សារដើមគរ គឺនៅតែលក់បានដូចធម្មតា ដោយមិនមានការព្រួយបារម្មណ៍អ្វីទាំងអស់។

ដោយឡែកលោកអភិបាលរង រាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានធ្វើការសង្កត់ធ្ងន់ទៀតថា គំរោងនៃការបង្កើតផ្សារថ្មីនេះ គឺចង់ប្រមូលផ្តុំទៅដោយអ្នកបោះដុំ នូវបន្លែផ្លែឈើ ដើម្បីងាយស្រួលក្នុងការរៀបចំដងផ្លូវ ហើយនិងទ្រូងផ្លូវ ដើម្បីអោយមានសណ្តាប់ធ្នាប់ល្អ ជាពិសេសគឺជួយសំរួលចរាចរណ៍ កុំអោយមានការកកស្ទះ ក៍ដូចជាធានាអោយបាននូវបរិស្ថានស្អាតផងដែរ៕

For More Videos Amazing