ស៊យធំហើយ! ប៉ះឡានណាមិនប៉ះ បែរជាមកប៉ះចំឡាន ស៊េរីទំនើបម៉ាក Chevrolet ដែលមានតំលៃរាប់សែនដុល្លា ដែលបណ្តាលអោយ….

ក្រុមហ៊ុន រថយន្ត Chevrolet ត្រូវបាន បង្កើតឡើង តាំងពី ឆ្នាំ ១៩១១ ក្នុង ទីក្រុង ដេទ្រ័ត នៃសហរដ្ឋ អាមេរិច ដោយ
សព្វថ្ងៃមានដៃគូសហការចំនួនរហូតទៅដល់ ១១៥ប្រទេសឯណោះ។ រថយន្ត Chevrolet គឺជារថយន្ដ សន្សំសំចៃ សាំង ជាមួយ ការរចនា ដ៏មានភាពទាក់ទាញ ព្រមទាំងប្រពន្ធ ប្រព័ន្ធ សុវត្ថិភាពមានភាព អស្ចារ្យ ចេញដោយ ស្តង់ដារអន្តរជាតិ ជាមួយនិង បច្ចេកវិទ្យា ទាន់សម័យ ងាយស្រួល ប្រើ ស័ក្កិ សមនិង តម្លៃផងដែរ។

ងាកមកមើលហេតុការណ៏ ដ៏សយធំមួយកាល ពីល្ងាចមិញ ថ្ងៃ ទី ៣ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៥ល្ងាច រថយន្តស៊េរីទំនើបម៉ាកChevrolet Camaro ឆ្នាំ ២០១៧ ដែលមានតម្លៃ រាប់សែន (ដុល្លារអាមេរិក) ត្រូវរថយន្តកុងតឺន័រ បុកបណ្តាលឲ្យខ្ទេចមួយចំហៀង បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្នំពេញ៖ (ព័ត៌មានបឋម) មុននេះបន្ដិច មានករណីគ្រោះថ្នាក់ចរាចររមួយ ដោយបង្កឡើងរវាងរថយន្តកុងតឺន័ររបស់ ផែស្ងួត សុកន បានពន្លះរថយន្តស៊េរី ទំនើប ម៉ាកល្បី Chevrolet Camaro ស៊េរីឆ្នាំ ២០១៧ ពណ៏ក្រហម ទើបទម្លាក់ពីទូកុងតឺន័រ បណ្តាលអោយខ្ទេចមួយចំហៀង ទ្វាខាងឆ្វេងយ៉ាងដំណំ។

ហេតុការណ៍មួយនេះ ដែលបង្កផ្អើលអស់មហាជននៅទីនោះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅត្រង់ ចំណុចរង្វង់មូលចោមចៅ ស្ថិតនៅខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដោយរថយន្ដ កុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-5144។ សម្រាប់ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ។

For More Videos Amazing