ញាក់សាច់​! រថយន្តស៊េរីទំនើប​ Bentley​ តម្លៃ៣៥ម៉ឺនដុល្លារ បានប៉ះជាមួយរ៉ឺម៉កកង់បីបុកពីក្រោយ​ ចុងក្រោយ​ក៏…

បង​ប្អូន​ ប្រិយមិត្ត​ជាច្រើន​ ប្រាកដ​ជាបានស្គាល់រួចមកហេីយអំពីរថយន្តម៉ាក Bentley ដែលជា​រថយន្ត​ដ៏​ទំនើប​ និង​មានតម្លៃ​កប់ពពក​ ដែលមានតម្លៃដល់ទៅ​ ៣៥ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក​ ហេីយ​ចំពោះ​អ្នកដែលមាន​សមត្ថភាព​ជិះរថយន្ត​មួយនេះ​ សុទ្ធតែ​ជាកូន​សេដ្ឋី​ និងជាអ្នកមានមុខ​ជំនួញធំផងដែរ។

ដោយឡែក​ មានហេតុការណ៏ដ៏​ភ្ញាក់ផ្អើល​មួយ​ ដែលរថយន្តស៊េរីទំនើប​ Bentley​ ទេីប​តែទិញ​ក្នុង​តម្លៃដល់ទៅ​ ៣៥ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក​ ពណ៌​ខ្មៅ​ និងមិនទាន់មានស្លាកលេខ​ ត្រូវបាន​រ៉ឺម៉កកង់បីបុកពីក្រោយ​ បង្កអោយមានការ​ខូចខាត​ និង​កម្ពិត​នៅផ្នែកខាងក្រោយនៃ​រថយន្ត​។

ហេតុការណ៍​ដ៏​មានការភ្ញាក់ផ្អើលជាខ្លាំង​ និងមានការតក់ស្លុត​ខាងលើ​នេះ​ គឺបានកើតឡើង​កាលពី​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩​ ដែលត្រូវ​ជាថ្ងៃនេះ​ នៅវេលាម៉ោង​ប្រមាណជា ១១:៤៥នាទីព្រឹក ស្ថិត​នៅតាមបណ្តោយផ្លូវលេខ២​៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

ជុំវិញ​ករណី​កើត​ហេតុ​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​បានចុះទៅដល់កន្លែងកេីតហេតុ​ នឹងបានអោយ​ភាគី​ទាំង​សងខាង​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​ ជាចុងក្រោយ​ ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ Bentley​ ក៏សម្រេច​បញ្ចប់​រឿង​ ដោយមិនបាន​ទាមទារ​សំណង​អ្វីនោះទេ​។