ក្តៅៗ! ឯកឧត្តម William ឧកញ៉ា ង៉ោ ស្រ៊ុន លួចដីរាស្ត្រ ប្ដឹងរាស្ត្រដាក់គុកបំបិទមាត់ ពលរដ្ឋដែលហ៊ានចេញមុខប្ដឹងឧកញ៉ា ង៉ោ ស្រ៊ុន ដែល…..

នៅក្នុងប្រទេសកម្ពុជាយើងគឺសំបូររឿងបញ្ហាដីធ្លីខ្លាំងណាស់ មិនថាអ្នកដែលមានឋានះតូចតាចនោះទេ សូម្បីតែអ្នកដែលមានឋានះខ្ពង់ខ្ពស់ក៍ឈ្លោះគ្នារឿងបញ្ហាដីធ្លីផងដែរ។ មិនដឹងថាអ្នកដែលមានឋានះខ្ពង់ខ្ពស់ហើយនឹងមានលុយច្រើនសន្ធឹកសន្ធាប់ហើយ ហេតុអ្វីនៅតែចង់បានដីរបស់ខ្លាំងម្លេះ?

ដោយឡែកនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ គឺមានករណីរំលោភដីធ្លីមួយទៀតបានកើតឡើង ដែលស្ថិតនៅក្នុងខេត្តសៀមរាប ដោយប្រជាពលរដ្ឋត្រូវបានឧកញ៉ាង៉ោ ស្រ៊ុន រំលោភយកដីធ្លី ហើយត្រូវបានតុលាការខេត្តសៀមរាប ចេញដីការហៅទៅឆ្លើយបំភ្លីពីបទញុះញង់អោយមានប្រព្រឹត្តិបទឧក្រិដ្ឋជាអាទ៍។

យោងតាមផេកហ្វេសបុក William Guang បានបង្ហោះថា «ឧកញ៉ា ង៉ោ ស្រ៊ុន លួចដីរាស្ត្រ ប្ដឹងរាស្ត្រដាក់គុកបំបិទមាត់ ពលរដ្ឋដែលហ៊ានចេញមុខប្ដឹងឧកញ៉ា ង៉ោ ស្រ៊ុន ដែលរំលោភដី របស់ពួកគាត់កំពុងរងការគម្រាមកំហែងចាប់ដាក់គុក ពីសំណាក់ឧកញ៉ារូបនោះពិតជាមានពលរដ្ឋ ១៨៩គ្រួសាររងគ្រោះប្រាកដមែន លោក ឃឹមប៊ុនសុង ក៏បានទទួលស្គាល់

គ្រាន់តែពលរដ្ឋមកពឹងពាក់ប្ដឹងចូលឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់តាមរយៈសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបែរជាប្ដឹងពលរដ្ឋពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ទៅវិញ។ សំណុំរឿងដដែល ប្ដឹងចូលតុលាកាជាមុន ទេីបប្ដឹងទៅអាវុធហត្ថជាក្រោយ តេីជានីតិវិធីអ្វី ។ អាវុធហត្ថសៀមរាបធំជាងតុលាការខេត្តសៀមរាបពីពេលណាមកខ្ញុំមិនដែលដឹងសោះ ?
យេីងខ្ញុំមិនអោបដៃឈរមេីលទេចំពោះករណីនេះ»។

For More Videos Amazing