ក្តុកក្តួល​ណាស់​​! តារាចម្រៀង​ ទេព​ បូព្រឹក្ស​ នៅពេលដែលបាក់ទឹកចិត្តខ្លាំង រើសយកសេចក្តីស្លាប់…

ចំពោះ​ករណី​ដែលធ្វេីឲ្យ​តារាចម្រៀង​ដ៏ល្បី​ក្នុង​ផលិតកម្ម​ រស្មី​ហង្ស​ កញ្ញា​ ទេព​ បូព្រឹក្ស​ បានរងនូវភាព​អាម៉ាស់​ជាខ្លាំង​ ក្នុងកណ្តាលចំណោមមនុស្សជាច្រេីនកាលពីកន្លងទៅ​នោះ​ គឺត្រូវ​បាន​បញ្ចប់​រួចរាល់​ហេីយ​ ដោយមានការ​សុំទោស​ជាសាធារណៈ​ និងសំណង់​ជំងឺ​ចំនួន​ ១មុឺនដុល្លា​ ពីជនបង្កហេតុ​ផង​ដែរ​។

ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​ បេីទោះជារឿងនេះត្រូវបាន​បញ្ចប់​រួចរាល់​ហេីយ​ក៏ដោយ​ ក៏​នៅតែមាន​មតិ​យោបល់​ពីមនុស្សមួយចំនួនតូច​ បា​នបន្តការ​រិះគន់​ ក៏ដូចជា​ធ្វើការ​វែកញែក​អំពី​រឿងនេះ​ រហូត​ធ្វើ​ឲ្យ​តារាចម្រៀង​រូបនេះ​នៅតែមិនទាន់ទទួលបាននៅភាព​រឹងប៉ឹង​ឡេីង​វិញ​នៅ​ឡើយទេ​។

ដោយឡែក​ កាលពី​យប់មិញ​នេះ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​តារាចម្រៀង​ ទេព​ បូព្រឹក្ស​ បានបញ្ចេញ​ពីអារម្មណ៍​មួយ​ចំនួន​ទៅកាន់មហាជន​ ជាមួយនឹង​ភាព​ក្រៀមក្រំ​ ដែលហាក់បីជាមា​នភាព​ទន់ខ្សោយ​ជាខ្លាំង​ ដោយតារាចម្រៀង​រូបនេះ​ បានរៀបរាប់យ៉ាង​ដូច្នេះ​ថា​៖

«ខ្ញុំយល់ហើយ ហេតុអ្វីបានជាមនុស្សមួយចំនួនតូច នៅពេលដែលបាក់ទឹកចិត្តខ្លាំង រើសយកសេចក្តីស្លាប់ ហើយខ្ញុំក៏ស្គាល់ហើយ ដូចម្តេចដែលហៅថា ជំងឺបាក់ទឹកចិត្ត និងស្រ្តេសនោះ ហើយខ្ញុំក៏រឹតតែយល់ច្បាស់​ នៅពាក្យថាមិនឲ្យតំលៃ​ មើលងាយ​ ប្រមាថយកទៅសើច​លេងសប្បាយ»។