ស្អាតអស់ទាស់! ឧកញ៉ា​ ឌួង​ ឆាយ​ បានធ្វេីពិធី​ក្រុង​ពាលី​ឡេីង​វិមាន​ដ៏​ធំស្កឹមស្កៃ​ ដែលមេីលទៅស្អាតកប់តែម្តង…(មាន​រូប​ភាព​)

បេីនិយាយ​ពី​លោកឧកញ៉ា​ ​ឌួង​ ឆាយ​ បង​ប្អូន​ប្រិយមិត្ត​ជាច្រើន​ប្រាកដជាបានស្គាល់រួចមកហេីយ​ ដែលលោកតែងតែបាន​ចេញមុខ​ធ្វើ​ការ​ងារ​មនុស្ស​ធម៌​ជាច្រើន​នៅក្នុង​សង្គម​ ជាពិសេស​តែងតែជួយទៅដល់​ប្រជាពលរដ្ឋ​ដែលជួប​បញ្ហា​ និងប្រជាជន​ដែលមានការលំបាក​ ក្រខ្សត់​ជាច្រើន​ផងដែរ​។

ដោយឡែក​ មកដល់ពេល​បច្ចុប្បន្ន​នេះ​ លោកឧញ៉ា​ឌួង​ ឆាយ​ បានទទួលនូវ​ជោគជ័យ​ជាខ្លាំង​ជាមួយនឹង​មុខ​ជំនួញ​របស់លោក​ ជាពិសេស​ក្លឹប​កម្សាន្ត​ Sound ដែលទេីបតែបាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ ១ឆ្នាំ​កាល​ពី​ថ្មីៗ​នេះ​ ពិតជា​ទទួល​បាននូវ​ប្រជាប្រិយ​ភាព​ជាខ្លាំង​ ដែលមានមនុស្សទៅលេងកម្សាន្តជាច្រេីន​។

មួយ​វិញ​ទៀត​នោះ​ អ្វី​ដែល​កាន់តែ​មានភាព​ភ្ញាក់ផ្អើល​សំរាប់​មហាជនជាច្រើន​នោះ​ គឺ​កាល​ពី​ម្សិលមិញ​នេះ​ តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​របស់​លោក​ឧកញ៉ា​ឌួង​ ឆាយ​ បានបង្ហោះពី​ទិដ្ឋភាព​នៃការ​ប្រារព្ធ​ធ្វេីពិធី​ក្រុង​ពាលី​ឡេីង​វិមាន​ដ៏​ស្កឹមស្កៃ​ និង​បានមាន​ប្រសាសន៍​យ៉ាងដូច្នេះ​ដែរថា៖

«ថ្ងៃពុធ 02/01/2019 ពិធីក្រុងពាលីឡើងផ្ទះថ្មី របស់ខ្ញុំបាទ និងសូត្រមន្តតម្លើងរាសីឆ្នាំថ្មី។ សូមអោយជួបតែសេចក្តីសុខ សេចក្តីចំរើន រុងរឿងថ្កុងថ្កើន មានលាភជ័យ សិរិមង្គល មហាបវរ និងពុធ្ធពរទាំង 4 ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ ចូលដល់ក្រុមគ្រួសារខ្ញុំ និងពូមីងបងប្អូនគាំទ្រខ្ញុំ ទាំងអស់គ្នា»។