អ្នកណាយល់អារម្មណ៍មួយនេះ! ជីវិតចុងក្រោយដ៏សែនកំសត់របស់មន្ត្រីប៉ូលិសចរាចរណ៍ដែលបានស្លាប់ដោយសារតែ….

កាលពី​ពេល​ថ្មីៗ​នេះ​ មានហេតុការណ៏ដ៏​រន្ធត់​ និង​ភ្ញាក់ផ្អើល​ជាខ្លាំង​មួយ​ ដែលមាន​មន្ត្រីប៉ូលិសចរាចរណ៍​ម្នាក់​ បានទទួល​មរណភាព​ ខណៈ​ពេល​ដែល​កំពុង​តែ​បំពេញ​ភារកិច្ច​ ក៏ស្រាប់តែ​ ងងឹត​មុខ​ដួល​ ផ្កាប់មុខទៅលើថ្នល់​ ដែល​ពិតជា​អនិច្ចា​ និងគួរអោយអាណិតខ្លាំងណាស់​ ​ចំពោះ​ហេតុការណ៍​ ដ៏​ក្រៀមក្រំ​មួយ​នេះ​។

គួរបញ្ជាក់ដែលថា​ ជនរងគ្រោះ​ដែលជា​មន្រ្តី​ប៉ូលិស​ ដែលបាត់បង់ជីវិតខាងលេីមានឈ្មោះថា​ អ៊ុំ វណ្ណារិន អាយុ៥៤ មានឋានៈជាអនុសេនីយ៍ឯក​ បម្រើការងារ​ នៅក្នុងការិយាល័យ​ ចរាចរណ៍ផ្លូវគោក​ នៃស្នងការ​រាជធានីភ្នំពេញ​ ​។ ដោយឡែក​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Kea Tha បានលេីកឡេីង​យ៉ាងដូច្នេះ​ថា​៖

«​ ជីវិតចុងក្រោយដ៏សែនកំសត់របស់មន្ត្រីប៉ូលិសចរាចរណ៍ខ្ញុំ កាលប្តីគាត់នៅមានជីវិត អាចជួយកាត់បន្ថយទុក្ខលំបាកមួយចំនួន ក្នុងគ្រួសារបានខ្លះ ពេលនេះការបាត់បង់ជីវិតគាត់ គឺជាទុក្ខដ៏ធំធេង​បំផុត​ សម្រាប់គ្រួសារទាំងមូល ហើយបានបង្សល់ទុកស្រ្តីមេម៉ាយម្នាក់ ត្រូវទទួលបានបន្ទុក​ ដ៏ធំធេងមួួយនេះ ក្នុងការរាប់រងគ្រួសារ​ ត្រូវចិញ្ចឹមបីបាច់ថែរក្សាកូន​ទាំង៦នាក់របស់គាត់ ពេលនេះពួកគាត់ទាំងអស់គ្នា​ រស់ជួលផ្ទះគេទេ។

ខ្ញុំមានការអាណិតអាសូរ​ ដល់គ្រួសារគាត់ជាខ្លាំងណាស់ សូម្បីប្តីស្លាប់ហើយ​ រកផ្ទះធ្វើបុណ្យសពឲ្យប្តី​ មិនបានផង​ពេលនេះសពប្តីរបស់គាត់​ យកទៅធ្វើបុណ្យនៅវត្តទួលអស់លោកហើយ ស្រ្តីមេម៉ាយ និងកូនទាំង៦នាក់ ដង្ហោយសុំរកជំនួយខ្លះ​ ពីថ្នាក់ដឹកនាំ និង​សប្បុរសជន​ទីជិតឆ្ងាយ គ្រាន់បានថវិកា​ មកដើម្បីដោះស្រាយ​ ធ្វើបុណ្យសពឲ្យប្តី។

សូមគោរពថ្លែងអំណរអរគុណចំពោះ​ ឯកឧត្តម អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ​ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ។ ខ្ញុំបាទ និងសហការី តែតែងស្វែងរកថវិកា ដើម្បីជួយឧប្ថម្ភដល់មន្ត្រី​ ដែលកំពុងបំពេញភារកិច្ចជួបគ្រោះថ្នាក់។ ជាចុងក្រោយនេះ គោរពជូនពរ សូមប្រកបដោយ​ ពុទ្ធពរទាំង​ ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

For More Videos Amazing