សូមបងប្អូនប្រុងប្រយ័ត្នផង! ក្រសួងធនធានទឹក និង ឧតុនិយម បានប្រកាសថា ប្រទេសកម្ពុជាយើងនិងរងឥទ្ធិពលខ្យល់ព្យុះ ប៉ាប៊ុក (PABUK) នៅថ្ងៃទី….

កាលពីព្រឹកមិញ នាថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជណាចក្រ កម្ពុជាបានចេញសេចក្តីប្រកាស ជូនដំណឹងមួយ ទៅដល់ប្រជាជន ស្តីពី ស្ថានភាព និងឥទ្ធិពលរបស់ព្យុះ ប៉ាប៊ុក (PABUK) អោយ
មានការប្រុងប្រយ័ត្នខ្ពស់ ដោយក្នុងនោះ ក៏បានបញ្ជាក់ ខ្លឹមសារ យ៉ាងលម្អិត ដូចខាងក្រោមនេះថា៖

បន្ទាប់ពីខាងក្រសួង ធនធានទឹក និងឧតុនិយមបានតាមដានលើស្ថានភាពអាកាសធាតុរួចរាល់មក ឃើញថា៖
ជ្រលងដែលកើតឡើង សម្ពាធខ្ពស់ ពេលនេះបានចាប់ផ្តើមចុះខ្សោយ។ សម្រាប់នៅឯក្នុងសមុទ្រ ចិនខាងត្បូងវិញ និងមានកើតនូវព្យុះឈ្មោះ PABUK គឺជាព្យុះទី១ប្រចាំឆ្នាំ ២០១៩ តែម្ដង។ ព្យុះនេះ នឹងវិវត្តខ្លួន អោយទៅជាព្យុះទីហ្វុង (TY PABUK) រួចវាក៏បន្តដំណើរទៅកាន់ភាគខាងត្បូងនៃប្រទេសថៃ។

លក្ខណៈដូច្នេះហើយ នឹងធ្វើអោយ អាកាសធាតុនៅព្រះរាជាណាចក្រ កម្ពុជា តាមតំបន់នានា នឹងមានស្ថានភាពដូចខាងក្រោម៖
ទី១ ចាប់ពីថ្ងៃទី ០២-០៣ ខែ មករា ឆ្នាំ ២០១៩នេះ ធាតុអាកាសត្រជាក់ និងនៅតែបន្តកើតមាននៅឡើង តែតាមបណ្តាខេត្ត មួយចំនួន ស្ថិតជាប់ជួរភ្នំក្រវាញ ខេត្ត នៅភាគឦសាន និងខេត្ត ប៉ៃលិនតែប៉ុណ្ណោះ (អាកាសធាតុត្រជាក់បែបនេះ គឺតែពេលយប់ និងពេលព្រឹកព្រលឹមតែប៉ិណ្ណោះ)។
ទី២ ចាប់ពីថ្ងៃទី ០៣-០៤ ខែ មករា ឆ្នាំ ២០១៩ ផ្នែកតំបន់ខ្លះនៃរាជធានី ខេត្តប៉ែកខាងក្រោម រួមនឹងខេត្តកែប កំពត និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ពី ចំនួនតិចទៅមធ្យម។

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជណាចក្រ កម្ពុជា ក៏បានប្រកាសអោយមានការប្រុងប្រយ័ត្នខ្ពស់ សូមបងប្អូនប្រជាពលរដ្ឋ ព្រមទាំងប្រជានេសាទ ដែលបានធ្វើដំណើរតាមសមុទ្រ ជាពិសេស បងៗវីរកងទ័ពដែលឈរជើងនៅតាមបណ្តាកោះនានាក្នុង ព្រះរាជាណាចក្រ កម្ពុជា សូមបង្កើនការប្រុងប្រយ័ត្ន អោយបានខ្ពស់ ចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កអោយ កើតមានភ្លៀងលាយឡំ ជាមួយខ្យល់កន្ដាក់ បក់បោកខ្លាំង និងរលកសមុទ្រធំៗ ចាប់ពីថ្ងៃទី ០៣-០៤ ខែមករា ឆ្នាំ២០១៩នេះ។

For More Videos Amazing