តារាចម្រៀង​ ទេព​ បូព្រឹក្ស​ ជាមួយនឹង​ឆាក​តន្ត្រី​លើក​ដំបូង​ ក្រោយ​ពី​ជួបរឿង​ដ៏ភ្ញាក់​ផ្អើល​ពេញ​ហ្វេសបុក​ ពេលនេះ​ចេញមក​ញញឹម​ឡើង​ស្រស់​ ថែម​ទាំង…(មានវីដេអូ​)

ដូច​ដែរ​បង​ប្អូន​ប្រិយមិត្ត​ បានទទួលជ្រាបរួចមកហេីយ​អំពីរឿងដ៏កក្រេីករបស់តារា​ចម្រៀង​ដល់ល្បី​ក្នុង​ផលិតកម្ម​ រស្មី​ហង្ស​ កញ្ញា​ ទេព​ បូព្រឹក្ស​ ដែលកាលពី​កន្លង​ទៅ​ថ្មីៗនេះ​ នាងបានរងនូវភាព​អាម៉ាសជាខ្លាំង​ ចំពោះ​រឿងដែលបុរសជានិស្សិតម្នាក់​ បានជះស្រាបៀ​ និង​គប់​កំប៉ុង​ទៅលេីនាង​ ខណៈ​ពេល​ដែល​កំពុង​តែ​ច្រៀង​ផងនោះ។

ជុំវិញ​រឿង​មួយនេះ​ដែរ​ តារា​ចម្រៀង​ ទេព​ បូព្រឹក្ស​ ក៏​បាន​ផ្អាក​ការ​ងារ​សិល្បៈ​មួយ​ចំនួន​អស់មួយរយៈ​ពេល​ ដេីម្បី​ធ្វើ​ការ​ដោះស្រាយ​ចំពោះជម្លោះ​ដែលបានកេីតឡេីង​ខាងលើ​ ហេីយជា​លទ្ធផល​ តារា​ចម្រៀង​រូប​នេះ​ ក៏បានទទួលនូវ​ភាព​យុត្តិធម៌​ ក៏ដូចជា​ពាក្យ​សុំទោស​ រួមជាមួយនឹង​សំណង​ជំងឺ​ចិត្ត​ចំនួន​ ១មុឺនដុល្លា​ផងដែរ​។

ចំណែកឯ​ថវិកា​ដែលកញ្ញា​ ទេព​ បូព្រឹក្ស​ ទទួលបាននោះ​ ក៏បានចាត់ចែង​យកទៅចែកជូនដល់​មន្ទីរពេទ្រ​គន្ធបុប្ផា​ សិល្បៈ​ករ​ចាស់​ៗ​មួយ​ចំនួន​ និង​អង្គការ​នានា​ ទៅតាមការ​សន្យា​ដែលនាង​ធ្លាប់បាននិយាយ​កាលពី​កន្លងទៅ​ផងដែរ​ ហេីយរាល់​សកម្មភាព​ទាំង​នោះ​ ក៏ត្រូវបាន​បង្ហោះតាមរយៈ​គណនី​ហ្វេសប៊ុក​ផេក​របស់​នាងតែម្តង។

ដោយឡែក​ តារាចម្រៀង​ ទេព​ បូព្រឹក្ស​ ក្រោយ​ពី​ទទួលរងនូវ​រឿង​ប្រមាថនេះរួចមក​ មកដល់ពេលនេះ​យេីងសង្កេតឃេីញថា​ នាងបាន​ចាប់ផ្តើម​មានភាពរឹងមាំ​ ក៏ដូចជា​មានស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​ទៅកាន់មហាជនវិញហេីយ​ ជាមួយនឹង​ឆាក​តន្ត្រី​លើក​ដំបូង​ កាលពី​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វិដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម