ក្តៅៗ! ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ដែលទើបរៀបការជាមួយជាមួយសេដ្ឋីថៃ ប្រាក់វាល់លាន មិនបានមួយថ្ងៃផង ពេលនេះត្រូវបានប៉ូលីសឃាត់ខ្លួនហើយ ព្រោះ……(មានវីដេអូ)

ភ្ញាក់ផ្អើរទៀតហើយ ស្ដ្រីមេម៉ាយកូន២រូបស្រស់ ដែលទើបតែរៀបការជាមួយកូនសេដ្ឋថៃវ័យក្មេង កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ ហើយត្រូវជាម្ចាស់ ហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ពេលនេះត្រូវបានកងកម្លាំងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឃាត់ខ្លួន។ បើយោងតាមសមត្ថកិច្ចបានអោយដឹងថា ម្ចាស់ហាងកែសម្ផស្សនោះ មានឈ្មោះថា ហូវដាណេ ត្រូវបានប៉ូលីសឃាត់ខ្លួន ពីបទថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សដើម្បីគំរាមទារប្រាក់។

ជនរងគ្រោះបានប្ដឹងជនសង្ស័យពី ដោយបានចោទប្រកាន់ ថាហាងកែសម្ផស្សខាងលើ បានផ្ដល់សេវាកម្ម ដេរប្រដាប់ភេទស្រ្ដី ( ដែលធ្លាប់រួមភេទហើយ )អោយរួមតូចដូចកាលនៅក្រមុំ ព្រមទាំងកែសម្ផស្សចាក់ថ្នាំអោយស ដោយទារក្នុងតម្លៃ ៧០០ដុល្លា។ ពេលបានផ្ដល់សេវារួចហើយមក ស្រាប់តែខាងហាងបានចេញ វិក្កយបត្រចំនួន២ គឺ មួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ។

ពេលនោះជនរងគ្រោះ ក៏បានតវ៉ា លើសេវាផ្សេងៗ ដោយសុំបញ្ចុះ មកត្រឹម២០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យជាម្ចាស់ហាងខាងលើ បានទាមទារ៨០០០ដុល្លា បើមិនបាន ៨០០០ដុល្លារទេ គឺគេនឹងបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកឲ្យខ្មាសគេ អំពីរូបភាពជនរងគ្រោះកំពុលទទួលសេវា ដេរប្រដាប់ភេទ។ ក្រោយពីជនរងគ្រោះត្រូវបានគំរាមបែបនេះ ក៏បានមកដាក់ពាក្យបណ្ដឹង នៅការិយាល័យជំនាញ់ របស់កងរាជអាវុធហត្ថ អោយចាប់ខ្លួនស្រ្ដីជាម្ចាស់ហាងតែម្ដងទៅ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថា ក្រោយពីការចាប់ខ្លួន នៅវេលាម៉ោង ថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៩នេះមក ជនសង្ស័យខាងលើ បានសារភាពថា រាល់ពេលខ្លួនផ្តល់សេវកម្មជូនអតិថិជន គឺភាគច្រើនជាតារា និងស្រីស្អាត គឺតែងតែលួចថតវីដេអូជានិច្ច។បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងតែនាំស្ត្រីសង្ស័យទៅឆែកឆេររកវីដេអូ ដែលនាងលួចថតនៅក្នុងហាងកែសម្ផស្សឈ្មោះ ឌែម៉ូគ្លីនិក នៅម្តុំផ្សារទួលគោក ដើម្បីស្វែងរកភស្តុតាងបន្ថែម។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing