ជិះម៉ូតូសុខៗ ក៏ស្រាប់តែរើសបានលុយដែលគេជ្រុះ មុនដំបូងសម្រេចចិត្ដថាយក តែចុងក្រោយបែរជា…

បុរសម្នាក់ ដែលគាត់មានគេហទំព័រ ហ្វេស ប៊ុកឈ្មោះថា ដេវីត អុបប៉ា បានសរសេរក្នុងអាខោន របស់គាត់ រៀបរាប់អំពីរឿងរ៉ាវ ដែលបានធ្វើអោយមនុស្សគ្រប់គ្នាក្នុងបណ្ដាញសង្គមហ្វេស ប៊ុក កំពុងតែធ្វើការចែករំលែក ហើយចុចឡាយយ៉ាងច្រើន ព្រោះតែទង្វើល្អរបស់គាត់ ដែលធ្វើអោយគ្រប់គ្នាកោតសរសើរ ក្នុងអត្ថបទនោះគាត់បានសរសេរថា៖

កាលពីពេលថ្ងៃម្សិលមិញ រូបខ្ញុំផ្ទាល់បានកំពុងតែជិះម៉ូតូ ដើរលេងដើម្បីលំហែខួរក្បាល ស្រាប់តែប្រទះឃើញលុយមួយដុំ ដែលមានគេជ្រុះ ភ្លាមៗនោះខ្ញុំពិតជាអរក្រៃលែង ព្រោះខ្ញុំមិនដែលបានរើសលុយច្រើនបែបនឹងពីមុនមកនោះទេ។ ខ្ញុំក៏បានរើសវាទុក ប៉ុន្ដែក្រោយពីត្រលប់មកវិញ នៅតាមផ្លូវខ្ញុំបានឃើញ អ៊ុំប្រុសរាងចំណាស់ម្នាក់ ទឹកមុខរបស់គាត់ដូចជាកំពុងតែពិបាកចិត្ដ ហើយមើលទំនងដូចជាកំពុងស្វែងរកអ្វីមួយ ដោយខ្ញុំមិនអស់ចិត្ដក៏សម្រេចចិត្ដ ឈប់សួរទៅកាន់អ៊ុំប្រុសនោះថា៖ តើអ៊ុំកំពុងរកអ្វី? គាត់ក៏ឆ្លើយតបមកវិញថា គាត់បានបាត់លុយ ដែលកូនប្រុសរបស់គាត់ ធ្វើការនៅឯកូរ៉េបានផ្ញើរមកគាត់អោយទុកអោយ។

លឺបែបនេះហើយ ធ្វើអោយរូបខ្ញុំ ពិតជាមានអារម្មណ៏អាណិតគាត់ខ្លាំងណាស់ ហើយក៏យល់ពីអារម្មណ៏មួយនឹងផងដែរ។ ខ្ញុំក៏សួរទៅគាត់ ថាតើបាត់លុយចំនួនប៉ុន្មានដែរ? គាត់ថា គាត់បានជ្រុះបាត់លុយចំនួន ៤លានរៀល ហើយលុយទាំងអស់នោះ រុំដោយថង់។ តាមការស្ដាប់ អ្វីដែលគាត់និយាយ ដូចនឹងលុយដែលខ្ញុំរើសបានគឺដូចគ្នា ខ្ញុំក៏បានយកលុយដែលខ្ញុំរើសបាន យកអោយគាត់រួចសួរថា នេះជាលុយរបស់អ៊ុំប្រុសមែនទេ?

គាត់ក៏បានឆ្លើយភ្លាមដោយចិត្ដត្រេកអរថា លុយទាំងនេះគឺជារបស់គាត់ ពេលនោះខ្ញុំក៏បានជូនលុយទាំងនោះអោយទៅគាត់វិញ គាត់ពិតជាសប្បាយចិត្ដមែនទែន ពេលដែលរកឃើញលុយវិញ ឯខ្ញុំក៏មានអារម្មណ៏សប្បាយចិត្ដផងដែរ ដែលបានធ្វើអំពើល្អ។ ភ្លាមៗនោះ អ៊ុំប្រុស គាត់ក៏បានដកលុយចេញពីក្នុងថង់ ហើយក៏បានយកលុយខ្លះមកអោយខ្ញុំ ដែលគាត់ថានេះជាទឹកចិត្ដបន្ដិចបន្ដួចរបស់គាត់ ប៉ុន្ដែខ្ញុំបានបដិសេធពុំទទួលយកនោះទេ ដោយយល់ឃើញថាធ្វើអំពើល្អ ត្រូវធ្វើដោយចិត្ដជ្រះថ្លា និងសុច្ចចិត្ដ មិនគួរចង់បានសារគន់អ្វីឡើយ។

ដោយរូបខ្ញុំមិនព្រមទទួលលុយដែលគាត់អោយ គាត់ក៏បានអោយពរជ័យនឹងចែករំលែក បុណ្យទានដែលគាត់បានធ្វើក្នុងថ្ងៃនេះ ដល់រូបខ្ញុំ ហើយខ្ញុំក៏បានលើកដៃសំពះសាធុ រួចក៏ជិះត្រលប់ចេញមកវិញ។ ពេលមកដល់ផ្ទះភ្លាម ខ្ញុំបានយករឿងទាំងអស់ ដែលខ្ញុំបានជួបប្រទះ ប្រាប់ទៅកូន និងប្រពន្ធរបស់ខ្ញុំ។ កូនរបស់ខ្ញុំ ក៏និយាយថា លោកប៉ារបស់ខ្ញុំជា លោកប៉ាដ៏ល្អ ហើយបើសិនជាថ្ងៃណាមួយ គេរើសបានរបស់អ្វីមួយដូចខ្ញុំនោះ គេនឹងធ្វើដូចខ្ញុំ រួចប្រគល់របស់នោះ អោយទៅម្ចាស់ដើមគេវិញ។ ខ្ញុំបានយកដៃ ទៅអង្អែលក្បាលកូនរបស់ខ្ញុំ និងងាកទៅ មើលមុខប្រពន្ធខ្ញុំ ហើយក៏ ញញឹម ដែលក្នុងចិត្ត ខ្ញុំគិតថា ខ្ញុំគួរតែថែរក្សា របស់ដែលខ្ញុំមាន កុំអោយបាត់បង់ កុំចាំទាល់ តែបាត់បង់ទើបនឹកស្ដាយស្រណោះ។

For More Videos Amazing