ផឹកកាហ្វេ មានដែលដឹងទេថា កាហ្វេដែលមានតម្លៃថ្លៃ គេផលិតចេញពីណាមកទេ បើដឹងហើយឆ្អែកបាយតែម្ដង តែមិនបាច់មើលតម្លៃទេ ញាក់សាច់

ប្រទេសថៃ ខេត្ដឈៀងរ៉ៃ៖ នៅតំបន់ព្រៃភ្នំមួយ ស្ថិតនៅភាគខាងជើងនៃប្រទេសថៃ ក្រុមអ្នកភូមិមួយក្រុម កំពុងតែប្រមូល គ្រាប់កាហ្វេចេញពី លាមកដំរី ដែលវាគឺជា តិចនិចដ៏មានសារៈសំខាន់ក្នុងការ ផលិតគ្រាប់កាហ្វេ ដែលមានតម្លៃថ្លៃជាងគេបំផុត ក្នុងពិភពលោកនេះ ព្រោះតែវាពិបាកផលិត។

តំបន់ដែលស្ថិតនៅយ៉ាងដាច់ស្រយាលមួយនេះ គឺក្បែរព្រំដែន ត្រីកោណមាស ល្បីល្បាញរឿងគ្រឿងញៀនខ្លាំងបំផុត ក៏សំបូរទៅដោយមនុស្សជនឧក្រិតផងដែរ គឺវាស្ថិតនៅរវាង ថៃ មីយ៉ានម៉ា ឡាវ។ ប៉ុន្ដែសហគ្រិនមានឈ្មោះថា លោក ប្លឹក ឌីនគីន គាត់ក៏បានសម្រេចចិត្ដ ដ៏ស័ក្ដិសម ដោយបានជ្រើសរើសយក ការអភិរក្ស ក្នុងការដែលបង្កើតជាជំនួញ។

បុរសវ័យកណ្ដាលសញ្ជាតិ កាណាដា រូបនេះ ដែលគាត់ត្រូវជាស្ថាបនិក កាហ្វេ Black Ivory ដោយបានជ្រើសរើសវិធីដ៏វិសេសវិសាល ដែលប្រើលាមកដំរី ដើម្បីច្នៃរស់ជាតិកាហ្វេ ដោយគាត់មានប្រសាសន៏ថា “នៅពេលដែលរូបខ្ញុំផ្ទាល់ បានព្យាយាមពន្យល់ ពីគម្រោងរបស់ខ្ញុំ ទៅកាន់អ្នកទាំងនោះ ពួកគេក៏បានមើលមករូបខ្ញុំ ហើយក៏បានចាប់ទុកថា ខ្ញុំគឺជា មនុស្សឆ្កួត”។

សត្វដែលគេចាប់ទុកជាសត្វដ៏មានតម្លៃ ដែលអាចផលិតកាហ្វេដែលមានគុណភាពខ្ពស់ និងមានតម្លៃយ៉ាងថ្លៃនោះ គឺមានដូចជាសត្វ តោ សំពោច សត្វកវែង ដំរី។ ប៉ុន្ដែស្ថាបនិក កាហ្វេ Black Ivory រូបគាត់ក៏សម្រេចចិត្ដជ្រើសរើសយកសត្វ ដំរី ក្រោយពីការពិសោធន៏មក ដោយដឹងថា សត្វមួយនេះ ជួនការ សុីកាហ្វេជាអាហាររបស់វា ក្នុងរដូវក្ដៅ នៅអាសុីអាគ្នេយ៏។

ប៉ុន្ដែការផលិត កាហ្វេពីលាមក សត្វត្រចៀកធំ ស្បែកក្រាស់ មួយនេះគឺពុំមានភាពងាយស្រួលនោះឡើយ ដោយលើកឡើងហេតុផលថា (យើងបានចំនាយពេលវេលា រហូតទៅដល់ ៩ឆ្នាំឯណោះ ទើបអាចទទួលបាន ភាពជោគជ័យមួយនេះ យើងបានឆ្លងកាត់ការបរាជ័យជាច្រើនលើក ច្រើនសារ ទើបអាចសម្រេចគោលដៅនេះបាន)។

នៅពេលដែល ដំរីបានសុីគ្រាប់កាហ្វេ ចូលទៅកាន់ក្នុងពោះរបស់វានោះ រយៈពេលរហូតទៅដល់ ១៨ម៉ោង អាសុីតក្នុងក្រពះ របស់ដំរី ក៏ចាប់ផ្ដើម លាងសម្អាតជាតិ ល្វីងរបស់កាហ្វេចេញ។ លោក ប្លឹក ឌីនគីន ក៏បាន ពន្យល់ប្រាប់ថា៖ ខ្ញុំត្រូវបានខាតបង់ កាហ្វេអស់ជាច្រើន ខ្លាំងណាស់ ទៅក្នុងទឹក ព្រោះថា ជួនកាល សត្វដំរី បានជុះលាមករបស់វា ចូលទៅក្នុងទឹកទន្លេជាដើម។

ស្រ្ដីម្នាក់បានកំពុងតែ អង្គុយរើស គ្រាប់កាហ្វេចេញពីលាមកដំរី ដែលបានជុះរួច ហើយក៏បានយកទៅលាងសម្អាត រួចហាលថ្ងៃ អោយវាស្ងួត។ ទាំងនេះហើយជាកិច្ចការដែលអាចជួយបង្កើន ចំណូលដល់ពួកគាត់ទាំងអស់គ្នា ក្នុងសហគមន៍។ ដំរីត្រូវសុីអស់ គ្រាប់កាហ្វេក្នុងមួយថ្ងៃប្រមាណ ៣២គីឡូក្រាម បូករួចជាមួយអាហារប្រចាំថ្ងៃរបស់វាទៀតដូចជា ចេក ស្រូវជាដើម ទើបអាចទទួលបាន សមិទ្ធផល កាហ្វេ ១គីឡូក្រាមមកវិញ។ ប៉ុន្ដែផល ដែលទទួល
បានមកវិញវាពិតជាថ្ងៃខ្លាំងណាស់។

នៅក្នុងឆ្នាំ ២០១៦ គឺជារដូវប្រមូលផល ដ៏អស្ចារ្យ និងជោគជ័យជាទីបំផុត របស់កាហ្វេ Black Ivory ដែលពួកគាត់បានផលិតកាហ្វេ បានចំនួនរហូតទៅដល់ ១៥៥គីឡូក្រាមឯណោះ។ ចំពោះតម្លៃកាហ្វេ ក្នុងមួយគីឡូក្រាមមានតម្លៃរហូតទៅដល់ ១៨០០ដុល្លាអាមេរិច ឬក៏ប្រហែល ១៦ដុល្លា ក្នុងមួយកែវ Single Expresso ពិតជាមិនថោកនោះឡើយ។

កាហ្វេ Black Ivory ដែលផលិតពីលាមកដំរី នឹងមានលក់នៅតាមបណ្ដាហាងជាច្រើននានា ក្នុង ក្រុង ហ៊្សូរិច ក្រុង កូបុិនហាក ក្រុង ម៉ូស្គូ ព្រមទាំងក្រុង ប៉ារីស ប្រទេសបារាំង។ ប៉ុន្ដែក្នុង ពេលបច្ចុប្បន្ននេះផងដែរ ត្រូវបានលក់យ៉ាងផ្ដាច់មុខ នៅតាមបណ្ដាសណ្ឋាគារធំៗ នៅក្នុងតំបន់ អាសុី ហើយភាគច្រើនគឺនៅប្រទេស សិង្ហបុរី ថៃ ព្រមទាំង ហុងកុង ផងដែរ។

For More Videos Amazing