អស់ស្ទះ​ហ្មង​! ស្តេច​ ហ្គេម​ និងអ្នកទៅ​ Countdown យប់មិញ​ សប្បាយ​ស្ទេីតែ​ដាច់​ខ្យល់​ ដោយសារតែ…(មានវីដេអូ​)

កាលពី​យប់មិញ​នេះ​ គឺជា​ព្រឹត្តិការណ៍​ដ៏​កក្រើក​នៃការ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ ២០១៩​ ដែល​មានការ​ចូលរួម​ពីប្រជាពលរដ្ឋជាច្រេីននៅ​ទូទាំង​ប្រទេស​ ដេីម្បី​ធ្វើ​ការ​អបអរ​សាទរ​ចំពោះ​ពិធី​ដ៏​ធំ​សម្បើម​មួយ​នេះ​ ដែល​ប្រជាជន​ក្នុង​បណ្ដា​លប្រទេសទូទាំងពិភពលោក​ ក៏បាន​នាំគ្នាសប្បាយ​ទាំង​អស់​គ្នា​ផង​ដែរ​។

ចំពោះ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ឈានចូល​ ២០១៩​ ដ៏​កក្រើក​នេះ​ដែរ​ ទីក្រុង​ភ្នំពេញ​ ដែលជាបេះដូង​នៃប្រទេស​កម្ពុជា​ ក៏បាន​បង្កេីត​នូវ​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ នៅ​វិមាន​ឈ្នះ​ឈ្នះ​ ដែលមាន​ទីតាំងស្ថិត​នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​(ទល់មុខនឹងពហុកីឡដ្ឋាន មរតកតេជោ)​។

បេីយេីងមកក្រឡេកមេីល​ទិដ្ឋភាព​ក្នុង​កម្មវិធី​បុណ្យ​កាល​ពី​យប់​មិញ​នេះ​ គឺមាន​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​ ជាពិសេស​មិត្ត​ៗយុវវ័យ​ បាននាំគ្នាសម្តែងនូវ​អារម្មណ៍​ត្រេកអរ​ជា​ខ្លាំង​ក្នុង​ដំណើរ​កំសាន្ត​របស់ពួកគេ​ ប៉ុន្តែ​នៅពេល​បញ្ចប់​កម្មវិធី​នៅម៉ោង​ប្រមាណ​ជា​ ៣យប់​ បានបង្កជាការ​ស្ទះយ៉ាងខ្លាំង​។

ដោយឡែក​ យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Pha Socheat​ បានបង្ហោះជា​វីដេអូ​ និង​បានរៀបរាប់យ៉ាង​ដូច្នេះ​ថា​៖ 3:00AM ពត័មានទាន់ហេតុការណ៍​ រាយការ​ ដោយ​កូន​ពៅ​ Pha Socheat ដល់ពេលអ្នកដេកផ្ទះ​ សេីចចំអក​អោយអ្នក​ countdown វិញម្តងហេីយ​ បន្ទាប់ពីមេីល​ video នេះ​ Welcome 2019។

សូមទស្សនាវីដេអូខាងក្រោម