ផ្អើលពេញប្រទេស ហើយក៏មិននឹកស្មានដល់សោះ!!! ជីកដីធ្វើចំការស្រាប់តែប្រទះលុយដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបន្សល់ពី…

ប្រទេសកូឡំប៊ី៖ កសិករកំពូលមហាសំណាង ដែលបានធ្វើអោយមានការភ្ញាក់ផ្អើលពេញប្រទេសកូឡំប៊ី បន្ទាប់ពីខ្លួន បានកំពុងជីកកកាយដី ដើម្បីដាំដំនាំ ស្រាប់តែប្រទះ ឃើញកំណប់ដ៏មហាសាល ដែលជាលុយមានចំនួនទៅដល់ ២០០លានដុល្លាអាមេរិក នៅក្នុងចំការរបស់ខ្លួន។ លុយដែលជីករកឃើញដោយកសិករនេះ ត្រូវបានគេជឿថា វាជាលុយងងឹតរបស់ស្ដេចគ្រឿងញៀន កូឡំប៊ី ដែលមានឈ្មោះថា Pablo Escobars។

យោងតាមព័ត៏មានដែលបានចេញផ្សាយ បានប្រាប់អោយដឹងផងដែរថា កសិករខាងលើគាត់មានឈ្មោះ Jose Mariena Cartolos អាយុ ៦៤ឆ្មាំ ដែលរូបគាត់ផ្ទាល់ ទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាល ចំនួន ៣៥០០ដុល្លាអាមេរិក ក្នុងការចាប់ផ្ដើម ដាំដំនាំដូងប្រេង លើផ្ទៃដីដ៏ធំ ដែលជារបស់ក្រុមគ្រួសាររបស់គាត់ផ្ទាល់ អស់រយៈពេលជាយូរមកហើយ។

ខណៈពេលដែលលោក Cartolos កំពុងតែជីកដីធ្វើប្រឡាយ ស្រាប់តែប៉ះធុងខៀវដ៏ធំ ហើយមានយ៉ាងច្រើន កន្លែងក្នុងចំការរបស់គាត់។ ព័ត៏ដែលបានចុះផ្សាយនោះ ក៏បានបញ្ជាក់ទៀតថា ធុងពណ៏ខៀវទាំងប៉ុន្មាននោះ គឺសុទ្ធតែជាលុយ ទាំងអស់ សរុបទៅគឺចំនួន ២០០លានដុល្លាអាមេរិក ហើយក៏មិនមែនលុយក្លែងក្លាយនោះទេ។

លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនេះ ត្រូវគេបានប្រាប់អោយដឹងផងថា នេះគឺគ្រាន់តែជាលុយមួយផ្នែកតូចតែប៉ុណ្ណោះនៃទ្រព្យសម្បតិ្ដរបស់ Pablo Escobars ដែលត្រូវជាស្ដេច គ្រឿងញៀន កូឡំប៊ី ដែលមុននឹងគាត់ស្លាប់បានយកទៅកប់ទូទាំងប្រទេស។ លោក Pablo Escobars ត្រូវបានស្លាប់ នៅក្នុងទីក្រុង Medellín នៃប្រទេសកូឡុំប៊ី កាលពីថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ១៩៩៣ កន្លងទៅនេះ។

ទោះបីជាកសិករខាងលើជាអ្នករកឃើញក៏ដោយ ប៉ុន្ដែលោក Cartolos ពុំអាចរក្សាទុកលុយនោះ ធ្វើជាកម្មសិទិ្ធផ្ទាល់ខ្លួនបាននោះឡើយ។ លុយទាំងប៉ុន្មាន រដ្ឋាភិបាល កូឡំប៊ី និងប្រើប្រាស់ ជួយដល់ក្នុងកិច្ចការសង្គម អភិវឌ្ឍន៏ប្រទេស សេដ្ឋកិច្ច ព្រមទាំងជួយជំរុញវិស័យនានា នៅក្នុងប្រទេសអោយកាន់តែរីកចំរើនផងដែរ។

For More Videos Amazing