អស់ទាស់​! សេដ្ឋី​លុយវាល់លា​នស្រុកថៃ​ រួមជាមួយ​ថៅកែ​ស្រី​ស្រុកខ្មែរ​ បានដឹកដៃគ្នាចូល…(មានរូបភាព)

នៅថ្ងៃនេះដែរ​ អាពាហ៍ពិពាហ៍​ដ៏​ធំ​សម្បើម​មួយ​ ត្រូវ​បានធ្វេីឡេីងដោយសេដ្ឋី​លុយវាល់លា​នស្រុកថៃ​ រួមជាមួយ​ថៅកែ​ស្រី​ស្រុកខ្មែរ​ ដែលធ្វេីឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ និងមានការ​ចាប់អារម្មណ៍​ជាខ្លាំង​ ក្នុង​នោះដែរ​ ក៏មានការ​ចូលរួម​ជាច្រើន​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ និងអ្នក​សិល្បៈ​ល្បី​ៗជាច្រើន​រូប​ផង​ដែរ​។

ចំពោះ​កូន​ក្រមុំ​នៅក្នុង​ពិធី​ដ៏​មាន​ជ័យ​មង្គល​នេះ​ ត្រូវ​បានគេស្គាល់ថា​ គឺជាអ្នកជំនួញធំ​ ផ្នែកថែរក្សាសម្ផស្សដ៏ល្បីមួយ​នៅក្នុងស្រុក​ និងមានឈ្មោះថា​ អ្នកស្រីហូវដាណេ​ បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​បាន​ស្គាក់ច្បាស់រួចមកហេីយ​ ចំណែកឯ​កូន​ប្រុស​វិញ​ គឺជា​អ្នកជំនួញដ៏​វ័យក្មេង​មនាក់​ ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុប​ស្តម្ភ​។

បេីយេីងក្រឡេកមកមេីល​រូប​សម្រស់​របស់​គូស្វាមី​ភរិយា​ថ្មោងថ្មី​មួយ​នេះ​ ពិតជាមានសម្រស់ស្រស់ស្អាត​ខ្លាំងណាស់​ ប៉ុន្តែ​សូម​បញ្ជាក់​ទៅកាន់ប្រិយ​មិត្ត​ឲ្យ​បានដឹងថា​ កូនកម្លោះដែលជាសេដ្ឋីស្រុកថៃរូបនេះ​ មិនត្រឹម​តែ​ស្រស់​សង្ហា​រខ្លាំងនោះទេ​ ថែមទាំងមាន​អាយុ​វ័យក្មេង​ជាងកូន​ក្រមុំ​ដល់ទៅ​ ៨ឆ្នាំ​ទៀតផង។

ចំពោះ​ពិធី​អាពាហ៍ពិពាហ៍​ដ៏​ធំ​សម្បើម​មួយ​នេះ​ រវាង​សេដ្ឋី​លុយវាល់លា​នស្រុកថៃ​ រួមជាមួយ​ថៅកែ​ស្រី​ស្រុកខ្មែរ​ បានប្រារព្ធធ្វេី​ឡើង​នៅក្នុងបុរីវិមានភ្នំពេញ​ដែលជា​គេហដ្ឋាន​ខាង​ស្រី​ ដែលមានដាក់តាំង​រថយន្ត​ដ៏​ទំនើប​ៗនៅមុខរោងការ​ទៀតផង​ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​រូប​ភាព​ជាច្រើន​ដូច​តទៅ​។

For More Videos Amazing