នាយពាក់មី ​ហួសចិត្ត នីឡា ហើយក្រុមកាងារ CTN ក្រោយឆាកខ្លាំងជាងលេីឆាកទៀត…(មានវីដេអូ)

ក្រុមតារាកំប្លែង ដែលមានឈ្មោះបោះសម្លេង នៅក្នុងប្រទេសកម្ពុជា គឺមានមិនច្រើននោះទេ តែភាគច្រើនពួកគាត់ទាំងនោះ សុទ្ធសឹងតែមាន អាយុច្រើនបន្តិចទៅហើយ នៅឡើយតែអ្នកបន្តវេន ជំនាន់ក្រោយតែប៉ុណ្ណោះ ដែលអាចនៅកំដរអារម្មណ៍អស់លោក លោកស្រី បានមិនចេះជិនណាយ។

តារាកំប្លែងដែលលោកអ្នកស្គាល់ច្បាស់នោះ ប្រាកដណាស់ថាជាលោក ពាក់មី( ចែម ចាន់ដារា) ដែលត្រូវជាមេក្រុមកំប្លែង CTN ដែលដឹកនាំសម្ដែងដោយ លោក តា វិចទ័រ។ ភាពល្បីល្បាញរបស់នាយ ពាក់ មី នោះព្រោះតែ ភាពបុិនប្រសប់ បូករួចទាំងថ្វីមាត់ក្នុងការនិយាយ ទាក់ទាញ អន្ទង ឆក់យកស្នាមញញឹមរបស់ទស្សនិជន ដែលធ្វើអោយទប់សំណើចមិនបាន ព្រោះគាត់ពិតជាមនុស្ស ដែល
មានទេព្យកោសលយ៉ាងល្អ។

នៅពេលឡើងសម្ដែងម្ដងៗ ក្នុងកញ្ចាក់ទូរទស្សន៏យើងតែងតែរង់ចាំទស្សនា ប្រសិនបើដឹងថាក្រុមរបស់គាត់
ជាអ្នកសម្ដែង។ ភាពបុិនប្រសប់ទាំងអស់នេះ បូករួមទាំងការសហការគ្នាបានយ៉ាងល្អនោះហើយ ដែលបានធ្វើអោយក្រុមកំប្លែងមួយនេះឈរលំដាប់លេខមួយ ក្នុងពេលបច្ចុប្បន្ន ដែលបានធ្វើអោយពួកគេក្នុងក្រុមទាំងមូល ឡើងកូដគ្រប់ៗគ្នា។

យើងធ្លាប់តែឃើញ ពួកគាត់ទាំងអស់គ្នា ឡើងសម្ដែងរួមគ្នាលើឆាកកម្មវិធី ហើយនិងការសម្ដែងនានា ប៉ុន្ដែកាលពីម្សិលមិញនេះ យើងបានឃើញវីដេអូមួយដោយបង្ហោះក្នុងផេក របស់នាយ ពាក់មីផ្ទាល់ ដោយសរសេរថា “មេីលលេងកុំជេ​ ក្រោយឆាកខ្លាំងជាងលេីឆាកទៀត​ ខិខិសប្បាយនឹងការងារ” ក្នុងវីដេអូនោះ យើងឃើញស្រីស្អាត មានដូចជា កញ្ញ នីឡា កញ្ញ ផ្កាយ កញ្ញា ចន្ថា បានកំពុងរាំយ៉ាងសប្បាយបែបចង្វាក់បែកស្លុយ។ តោះបើចង់ដឹងថា បែបណាមកទស្សនាវីដេអូទាំងអស់គ្នា។

សូមទស្សនាវីដេអូខាងក្រោម