ត្រៀម​ខ្លួន​ទៅ! មុននេះបន្តិចក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានប្រកាស​ថា​ អាកាសធាតុ​នឹង…

អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​ តែងតែ​មានការផ្លាស់ប្តូរជាញឹកញាប់​ ដែលតម្រូវ​អោយ​បងប្អូន​ ប្រិយមិត្ត​ និងមហាជន​​ គួរតែ​យកចិត្តទុកដាក់​ក្នុងការ​កាពារ​ និងថែរក្សារលេីសុខភាព​អោយបានត្រឹមត្រូវ​ ដេីម្បី​ចៀសវាង​អោយបា​នូវ​ជម្ងឺ​ និង​គ្រោះថ្នាក់​ណាមួយ​ ដែលបង្កអោយប៉ះពាល់មកលេីខ្លួនយេីង។

ដោយឡែក​ កាលពី​ប៉ុន្មា​ន​នាទី​មុននេះ​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានចេញនូវសេចក្តីជូនដំណឹងស្តីពី​ ការចុះត្រជាក់លេីកទី១​ ប្រចាំឆ្នាំ​ ២០១៨-២០១៩។ បន្ទាប់ពីបានតាមដានលេីស្ថានការ​អាកាសធាតុ​រួចមក​ឃេីញថា៖​ ជ្រលង​សម្ពាធ​ខ្ពស់​ និងខ្យល់​មូសុង​ឥសាន​ បាន​ នឹងកំពុងបង្កេីន​ឥទ្ធិពល​មកលេី​ព្រះរាជាណាចក្រ​កម្ពុជា​។

ស្ថានភាព​បែបនេះ​ នឹងធ្វើឲ្យ​ស្ថានភាព​នៃ​ព្រះរាជាណាចក្រ​ ចុះត្រជាក់​ ចាប់ពី​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ រហូតដល់ថ្ងៃទី៤​ ខែមករា​ ឆ្នាំ​២០១៩​ ក្នុង​នោះមាន៖
១-​ ខេត្ត​ប៉ៃលិន​ ឧត្តរមានជ័យ​ ព្រះវិហារ​ ស្ទឹងត្រែង​ រតនគីរី​ និងខេត្ត​មណ្ឌលគិរី​៖​ + សីតុណ្ហភាព​អប្បបរមា​​ មានពី​ ១៧-១៩អង្សាសេ​ + សីតុណ្ហភាព​អតិបរមា​ មានពី​ ២៥-​២៦អង្សាសេ​ ។

២-​ បណ្តា​រាជធានីភ្នំពេញ​-ខេត្ត​ដទៃទៀត​៖​ + សីតុណ្ហភាព​អប្បបរមា​​ មានពី​ ២១-២៣អង្សាសេ​ + សីតុណ្ហភាព​អតិបរមា​ មានពី​ ២៦-២៨​ អង្សាសេ​ ។ សូមប្រុងប្រយ័ត្ន​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេស​វីរៈ​កងទ័ព​ ដែលឈរជេីង​នៅតំបន់​ជួរភ្នំដងរែក​ បង្កេីនការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះ​អាកាសធាតុ​ដែលចុះត្រជាក់នេះ។

For More Videos Amazing