Update​! អ្នកគ្រូ ពលរដ្ឋ និង សីលធម៌ លក់វិញ្ញាសារក្នុងតម្លៃកប់ពពក ពេលនេះបានចេញមុខឆ្លើយបំភ្លឺហើយ លុយដែលយកនោះគឺមិនមែនថ្លៃវិញ្ញាសារទេ គឺជាថ្លៃ….(មានវីដេអូ)

កាលពី​ពេល​ថ្មីៗ​នេះ​ មានការចោទប្រកាន់ចំពោះ អ្នកគ្រូ លឹម សុវណ្ណនី ដែលជាគ្រូបង្រៀនមុខវិជ្ជា ពលរដ្ឋ និងសីលធម៌ ថ្នាក់ទី៧ A-E នៃវិទ្យាល័យកោះកុង​ ដោយសារតែបានយកលុយថ្លៃ​វិញ្ញាសា​ប្រលង​មួយសន្លឹក​ដល់ទៅតម្លៃ​ ៥ពាន់​ រហូតដល់ ១មុឺនរៀល​ ដែលធ្វើឲ្យ​សិស្សានុសិស្ស​មិនមាន​លទ្ធភាព​ក្នុង​ការ​ទិញ​។

ចំពោះ​រឿងខាងលេីនេះដែរ​ អ្នកគ្រូ លឹម សុវណ្ណនី ក៏បានចេញមុខផ្តល់​បទសម្ភាសន៍​ដែរថា​ ចំពោះ​លុយ​ ៥ពាន់​នោះ​ គឺមិនមែន​ជាថ្លៃ​វិញ្ញាសា​នោះទេ​ គឺជាថ្លៃ​ពលកម្ម​ដែលអ្នកគ្រូបង្រៀនគួរសិស្សទាំងនោះទៅវិញទេ​ គឺមិនដូចជាការ​ចោទប្រកាន់​ណាមួយ​ពីសំណាក់​សិស្សានុសិស្ស​ទាំង​អស់​នោះ​ទេ។

បេីតាម​ការលើកឡើង​នៅក្នុង​វីដេអូ​នេះ​ សិស្សានុសិស្ស​ជាច្រើន​ ដែលស្ទេីតែទាំងស្រុងបាននិយាយ​ស្រុះៗគ្នា​ចំពោះ​ថ្លៃ​វិញ្ញាសា​ (ពលរដ្ឋ.សីលធម៌)​ មានតម្លៃកប់ពពក​ ធ្វើ​ឲ្យ​ពួកគេមិនមាន​លទ្ធភាព​ក្នុង​ការ​ទិញ​នោះទេ​ ដែលនេះ​គឺជាការ​លេីកឡេីង​ប្រាប់ទៅកាន់អ្នក​សារព័ត៌មាន​ដែលបានចុះ​ទៅដល់​ថ្នាក់រៀន​ផ្ទាល់​តែម្តង។

គួររំលឹកផងដែរថា​ អ្នកគ្រូ លឹម សុវណ្ណនី​ គឺត្រូវ​បានគេស្គាល់ថា​ ជាក្មួយស្រី របស់លោកប្រធានមន្ទីរអប់រំ យុវជន​ ​និងកីឡាខេត្តកោះកុង ហេីយក៏មានការ​ទទួលស្គាល់ពីលោក​ ង៉ែត ឡឹង​ ថា​អ្នកគ្រូ លឹម សុវណ្ណនី​ ពិតជាក្មួយរបស់លោកមែន តែចំពោះចំណាត់ការ​ យ៉ាងណានោះ​ លោកនៅពុំទាន់បានបកស្រាយ​ នៅឡើយទេ ដោយបានប្រាប់ថា​ពេលនេះលោកកំពុងជាប់រវល់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing