ជាង២០ឆ្នាំ វាយធ្វើបាបប្រពន្ធស្ទើរស្លាប់ ស្ទើររស់ តែប្រពន្ធសុខចិត្ដទ្រាំព្រោះតែហេតុមួយ…

២០ឆ្នាំមុនគ្រួសារមួយ មានបញ្ហាប្ដីវាយប្រពន្ធ ហើយបុរសជាប្ដី ប៉ះនឹងបានសម្លាប់ប្អូនថ្លៃរបស់ខ្លួន ចំណែកឯនាងជាប្រពន្ធវិញ ត្រូវប្ដីចិត្ដឃោឃៅព្យាយាមអាករសម្លាប់ចោលទៀតផង។ រៀងរ៉ាវរបស់ខ្ញុំមានដូចតទៅ៖ នាងខ្ញុំឈ្មោះ ចាង លីងអ៊ុយ កាលនោះខ្ញុំមានអាយុប្រហែល ២២ឆ្នាំ ខ្ញុំក៏បានរៀនចប់ បន្ទាប់មកក៏បានចូលបម្រើការងារនៅហាងមួយកន្លែង ជាអ្នកគិតលុយ។

ខ្ញុំក៏ចាប់ផ្ដើមស្គាល់ស្វាមីរបស់ខ្ញុំ ដែលគាត់បានបម្រើការនៅទីនោះផងដែរ ពួកយើងបានស្គាល់គ្នាអស់រយៈពេល ៥ឆ្នាំ វាដូចជារៀងយូរដែល ទើបសម្រេចចិត្ដរៀបការជាមួយគ្នា ប៉ុន្ដែមុនពេលរៀបការ មិត្ដភក្ដិរបស់ប្ដីខ្ញុំ តែងតែប្រាប់ថាគាត់គឺ ជាមនុស្សឆេវឆៅ នឹងជាមនុស្សកាចសាហាវថែមទៀតផង តែខ្ញុំបានគិតថា វាមិនមែនជារឿងធំដុំនោះទេ ពួកយើងស្រលាញ់គ្នា ខ្ញុំជឿថាគាត់អាចកែបាន។

ជាចុងក្រោយពួកយើងបានរៀបការជាមួយគ្នាបាន ពីរឆ្នាំ គ្រួសាររបស់យើងពិតជាមានសុភមង្គលខ្លាំងណាស់ ចំពោះការងារវិញ មានភាពល្អប្រសើរ។ ប្ដីរបស់ខ្ញុំគាត់ក៏បានសម្រេចចិត្ដបើកកន្លែង លេងហ្គេមមួយកន្លែង តែមិនបាន មួយឆ្នាំផង កន្លែងនោះក៏ត្រូវដួលរលំ ដោយសារគាត់មិនអាចគ្រប់គ្រងការងារទាំងនោះបាន។

គាត់ចាប់ផ្ដើមបាក់ទឹកចិត្ដគ្មានការងារធ្វើ គ្មានចំនូលចូលគ្រួសារ គាត់ក៏បានទៅរត់ តាក់សុី ហើយតាំងពីពេលនោះមក គាត់ចាប់ផ្ដើមផឹកស្រាជារៀងរាល់ថ្ងៃ ហើយក៏ចាប់ផ្ដើមមាននិស្ស័យវ៉ៃខ្ញុំជាប្រចាំ។ ខ្ញុំសម្រាលកូនមិនបានយូរប៉ុន្មាន គេក៏បានយកដបស្រា គប់មកលើខ្ញុំ បណ្ដាលអោយភ្លៅរបស់ខ្ញុំរបួស ដេរជាច្រើនថ្នេរ។

តាំងពីពេលនឹងមក គេបានវ៉ៃខ្ញុំជារៀងរាល់ថ្ងៃ ឯខ្ញុំត្រូវទ្រាំទៅធ្វើការ ទាំងរាងកាយមានស្នាមជាំ ព្រមទាំងមុខ ព្រោះតែត្រូវការចំណាយក្នុងផ្ទះ ឯប្ដីរបស់ខ្ញុំតាំងពីផឹកស្រាមក មិនដែលខ្វាយខ្វល់ពីការលំបាកក្នុងគ្រួសារនោះទេ។ មានយប់មួយនោះគេផឹកស្រវឹង បានយកកែវទឹក គប់ត្រូវក្បាលហូរឈាម ដោយទ្រាំពុំបាននឹងទង្វើរបស់គាត់ ខ្ញុំបានប្រាប់ទៅកាន់ឪពុកម្ដាយរបស់គាត់ ហើយគាត់ក៏បានសួរមកវិញថា ចង់លែងលះគ្នាទេ ដោយសារតែគិតថា មិនចង់អោយកូនគ្មានឪពុកដូចគេ ខ្ញុំក៏បន្ដទ្រាំតទៅទៀត។

រាល់ពេលដែលគេវ៉ៃខ្ញុំ ខ្ញុំមិនដែលហ៊ានស្រែកនោះទេ ដោយសារតែមិនចង់អោយកូនដឹង មានម្ដងគេបានវាយខ្ញុំ រហូតដួលទៅកាន់គ្រេ រួចថែមទាំង ទះខ្ញុំមិនឈប់សោះឡើង ខ្ញុំមានអារម្មណ៏ថា ខ្ញុំបានស្លាប់ទៅហើយ ព្រោះទឹកភ្នែករបស់ខ្ញុំក៏វាលែងហូរមកទៀតទេ។ រឿងដែលមិននឹកស្មានដល់នោះគឺ យប់មួយគេបានយកកាំបិតមកអាករ របស់ខ្ញុំ តែពិតជាសំណាងល្អណាស់ ពេទ្យថាខ្វះតែបន្ដិចទៀតនោះទេ នឹងដាច់សរសៃបំពង់ក ស្លាប់បានទៅហើយ។

ខ្ញុំក៏បានយកកូនរត់ទៅរស់នៅជាមួយឪពុកម្ដាយ របស់ខ្ញុំ ប៉ុន្ដែគេនៅតែតាមមកធ្វើបាបខ្ញុំពុំឈប់នោះទេ ដោយតាមទារលុយពីខ្ញុំគ្រប់ពេល ហើយមានម្ដងនោះ ខ្ញុំមិនព្រមអោយលុយគេ គេក៏បានយកកាំបិតមកចាក់ប្អូនប្រុសរបស់ខ្ញុំ ចាប់តាំងពីពេលនោះមក ខ្ញុំសុខចិត្ដរកលុយអោយគេចាយ ព្រមទាំងការស្នាក់នៅ។

ទីបំផុតខ្ញុំតាំងចិត្ដ យករូបគេទៅផ្ដាច់ស្រា តែជាអកុសល ៧ឆ្នាំមកនេះ គឺផឹកស្រារហូតទាល់តែមាន ជំងឺថ្លើមដំណាក់កាលចុងក្រោយទៅហើយ ហើយក៏ស្លាប់ក្នុងបន្ទប់រហូត មានក្លិនស្អុយរលួយចេញក្រៅ តែសំណាងល្អម្ចាស់ផ្ទះជួយចាប់ចែងធ្វើបុណ្យអោយទាំងអស់។ ២០ឆ្នាំមកនេះខ្ញុំពិតជាវេទនាខ្លាំងណាស់ ដោយមិនចង់ពីប្ដីរបស់ខ្ញុំសោះឡើយ តែត្រលប់មកវិញ ក៏អរគុណគេដែរ បើគេមិនបានធ្វើបែបនេះក៏ជីវិតរបស់ខ្ញុំមិនរឹងពឹងដូចសព្វថ្ងៃនេះដែរ។

For More Videos Amazing