ក្តៅៗ! ទីបំផុតជនបង្កហេតុ បានសងសំណងជំងឺចិត្តទៅតារាចម្រៀង ទេព បូព្រឹក្ស នៃចំនួនទឹកប្រាក់…(មានវីដេអូ)
|ករណីដ៏កក្រើក និងភ្ញាក់ផ្អើលជាខ្លាំងពាក់ព័ន្ធនឹងរឿងកញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសជនសង្ស័យម្នាក់បានយកកំប៉ុងស្រាបៀ គប់ទៅលេីតារាចម្រៀង ទេព បូព្រឹក្ស ខណៈពេលដែលនាងកំពុងតែច្រៀងនៅលេីឆាក ពេលនេះបានលេចចេញជាលទ្ធផលហេីយ ក្រោយពីតារាចម្រៀងរូបនេះបានដាក់ពាក្យបណ្ដឹង កាលពីកន្លងទៅនោះ។
ដោយឡែកនៅថ្ងៃនេះដែរ តារាចម្រៀង ទេព បូព្រឹក្ស រួមជាមួយនឹងជនសង្ស័យដែលបានបង្កហេតុខាងលេីនេះ គឺបានចេញមុខរួមគ្នាដេីម្បីធ្វេីជាសន្និសិទសារព័ត៌មានក្នុងការដោះស្រាយចំពោះជម្លោះដែលបានកេីតឡេីងកាលពីកន្លងទៅផងដែរ ដោយមានការចូលរួមជាច្រើនពីសំណាក់អ្នកសារព័ត៌មាន និងអ្នកសិល្បៈជាច្រើនរូបផងដែរ។
ជុំវិញរឿងខាងលើនេះដែរ ជនសង្ស័យដែលបានបង្កហេតុនេះ បានចេញមុខសុំទោសជាសាធារណៈចំពោះតារាចម្រៀង ទេព បូព្រឹក្ស រួចរាល់ហើយ ចំណែកឯមូលហេតុដែលបានបង្កឡេីងក្នុងហេតុការណ៏កាលពីកន្លងទៅនោះ គឺជនសង្ស័យរូបនេះបានលេីកយកការស្រវឹងរបស់ខ្លួន មកធ្វេីការអះអាងចំពោះមុខសន្និសិទកាសែតនេះ។
ជាមួយគ្នានេះដែរ ក្រោយពីមានការសម្របសម្រួលគ្នារួចមក ពេលនេះជនសង្ស័យក៏បានសងថ្លៃជំងឺចិត្តទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស ចំនួន ១មុឺនដុល្លា ហេីយភាគីខាងតារាចម្រៀង ទេព បូព្រឹក្ស ក៏យល់ព្រមទទួលយកសំណងនេះ និងព្រមបញ្ចប់រឿងនេះជាសាធារណៈផងដែរ។
ក្នុងនោះដែរ បេីតាមការលេីកឡេីងពីកញ្ញា ទេព បូព្រឹក្ស ក្រោយពីទទួលបាននូវសំណងថ្លៃជំងឺចំនួន ១មុឺនដុល្លា គឺកញ្ញានឹងយកលុយចំនួន ៣ពាន់ដុល្លារ សំរាប់ឧបត្ថម្ភទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងសល់មួយចំនួនទៀត គឺនឹងយកទៅជួយទៅដល់ចាស់ៗជរា នៅតាមអង្គការ និងនៅតាមបណ្តាលខេត្តនានា។
គួររំលឹកផងដែរថា ចំពោះហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះ គឺបានកេីតឡេីងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅវេលាម៉ោងប្រមាណជា ១០យប់ ដែលស្ថិតនៅហាងមានយីហោឈ្មោះ សមុទ្រ នៅក្បែរមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម