ក្តៅៗ! នៅទីបំផុត បុរសដែលជះស្រាបៀលើ កញ្ញា ទេព បូព្រឹក្ស បានចេញមុខសុំទោសជាសាធារណៈហើយ (មានវីដេអូ)

ដូចដែរបងប្អូន​ ប្រិយមិត្ត​ បានទទួលជ្រាបរួចមកហេីយអំពីរឿង​ដែលកំពុងតែ​ក្តៅ​គគុកនៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ ពាក់ព័ន្ធទៅ​នឹងរឿង​ ​បុរស​ជន​សង្ស័យ​ម្នាក់​ បានយក​កំប៉ុង​ស្រាបៀ​គប់​ទៅ​លេី​តារាចម្រៀង​ ទេព​ បូព្រឹក្ស​ ដែលធ្វើឲ្យ​តារាចម្រៀង​រូប​នេះ​ ទទួលរងនូវ​ភាពអាម៉ាស់ជាខ្លាំងនោះ​ ។

ពាក់ព័ន្ធ​នឹងរឿង​ខាងលើ​នេះ​ដែរ​ តារាចម្រៀង​ ទេព​ បូព្រឹក្ស​ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទឹក​ល្អក់​ទី​១​ រួច​រាល់​ហើយ​ដែរ​ ដែលទាមទារ​ជំងឺ​ចិត្ត​ចំនួន​ ១០មុឺនដុល្លា​ ប៉ុន្តែ​មិនទាន់មានដំណោះស្រាយណាមួយលេី​ករណី​មួយនេះ​នៅឡេីយទេ​ គឺកំពុង​តែ​ឋិតនៅការ​ជែកគ្នាផងដែរ។

ដោយឡែក​ នៅពេល​នេះដែរ​ តារាចម្រៀង​ដ៏ល្បី​ឈ្មោះ​នៅ​ក្នុង​ផលិត​កម្ម​ រស្មី​ហង្សមាស​ កញ្ញា​ ទេព​ បូព្រឹក្ស​ ក៏​បានចេញមុខធ្វេី​សន្និសីទ​កាសែត​ ចំពោះរឿងរបស់នាងដែលត្រូវបានរងការ​ប្រមាថ​ដោយ​ជន​សង្ស័យ​ម្នាក់​គប់​កំប៉ុង​ស្រាបៀ​មកលេីនាង​ ខណៈ​ពេល​ដែល​កំពុង​ច្រៀង​នៅ​លេីឆាក​តន្ត្រី​កាលពី​កន្លងទៅ​នោះ។

គួររំលឹកផងដែរថា​ ចំពោះ​ហេតុការណ៍​ដ៏​កក្រើក​ខាង​លើ​នេះ​ បានកើតឡើង​កាលពី​វេលាម៉ោង​ ១០:០៥នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅហាង​មួយ​កន្លែង​ ដែលមា​ន​យីហោ​ឈ្មោះ​ សមុទ្រ​ ក្បែរ​មន្ទីរពេទ្យ​ កុមារ​ជាតិ​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing