ពិតជា​រន្ធត់​ណាស់​ ក្រោយពីបានដឹងអំពីស្ថានភាព​ជំងឺ​ កីឡាករ​ អេ​ រដ្ឋា​ ហើយនឹងប្រវត្តិរបស់លោក ដែល​បងស្រីអូន​ ​បានសម្ភាសន៍​ជាមួយ​ ម៉ន​ សាម៉េត​ (បង​ប្រុស​អ្នក​ជំងឺ)​​​…(មានវីដេអូ​)

ដូចដែរបងប្អូន​ ប្រិយមិត្ត​ បានទទួលជ្រាបរួចមកហេីយ​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ ដែលបានកេីតឡេីងចំពោះ​កីឡាករ​ប្រដាល់សេរី​គុន​ខ្មែរ​​ ដូង​ ផា​ ហៅ​ក្រៅ​ អេ​ រដ្ឋា​ ដែលគ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​បង្កឡេីងដោយ​រថយន្ត​ Lexus 570 មិនស្គាល់​ស្លាកលេខ​ បាន​កិនចំ​ពាក់​កណ្ដាល​ខ្លួន​បង្កឲ្យ​ខ្ទេច​គ្រឿងក្នុង​ស្ទេីតែ​ទាំងស្រុង​។

ដែលហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​ បានកើតឡើង​កាលពី​ថ្ងៃទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ នៅត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​១​ ទល់មុខ​នឹង​បុរី​លុចសារី​ និងម្តុំ​វត្ត​និរោធន៍​ ក្នុង​ទិសដៅពី​ព្រែក​ឯង​ មកផ្ទះ​លោក​អេ​ ភូថង​ ស្រាប់តែ​ជួបរឿងដ៏​អកុសលបែបនេះ​ ពិតជា​រន្ធត់​ខ្លាំងណាស់​។

ដោយឡែក​ កាលពី​យប់មិញ​នេះ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់បងស្រី​អូន​ ដែលមាន​គណនី​ឈ្មោះ​ Ah Ry Noun បាន​ធ្វើការ​សម្ភាសន៍​ និងបានជួយស្វែងរកថវិកា​មួយ​ចំនួន​ជូនទៅដល់​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​កីឡាករ​ អេ​ រដ្ឋា​ ដែលត្រូវ​បាន​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។

ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​ កីឡាករ​ ម៉ន​ សាម៉េត​ ត្រូវ​ជាបងប្រុសរបស់កីឡាករ​រូបនេះ​ បាននិយាយ​ទាំង​អារម្មណ៍​ក្ដុកក្ដួល​អំពី​ស្ថានភាព​ជំងឺ​ ក៏ដូចជា​ហេតុការណ៍​មុន​កេីតហេតុ​ផងដែរ​ ដោយលោកបាន​ប្រាប់​ទៅ​ប្រិយមិត្ត​តាមរយៈ​ការ​ Live ថា​ ចំពោះ​ស្ថាន​ភាព​ជំងឺ​កីឡាករ​ អេ​ រដ្ឋា​ គឺបានដឹងខ្លួនហេីយ​ ប៉ុន្តែ​មិនអាច​ធ្វើការ​ងេីបបានទេ​ ចំណែកឯ​គ្រឿងក្នុងវិញ​ស្ទេីតែ​ខ្ទេច​ទាំង​ស្រុង​។

លោកបានបន្តទៀតថា​ ស្ថានភាព​ជំងឺ​ពេលនេះ​គឺ​ ​បែកផ្លោកនោម​ ដាច់ពោះវៀន​ ដាច់​សរសៃ​ពោះ​ ដាច់សរសៃ​គ្រលៀន​ធំ​ និងបី​ បួនសរសៃតូចៗ​ កំភ្លៅប្រឈមមុខនឹងការបាក់​ ហេីយ​ពេលនេះ​ ក្រុម​គ្រូពេទ្យ​បាននឹង​កំពុង​តែធ្វើ​ការ​តភ្ជាប់គ្រឿងក្នុងជាមុនសិន​ បន្ទាប់ពីការ​មកមេីល​ស្ថានភាព​កំភ្លៅជាបន្តទៀតនោះ។

បេីតាម​ការ​បញ្ជាក់​ពី​បន្ថែម​ពី​កីឡាករ​ ម៉ន​ សាម៉េត​ អំពី​ទឹកប្រាក់​ដែលទទួលបាន​ការ​ឧបត្តម្ភ​នៅកាលពី​ម្សិលមិញ​នេះ​ គឺទទួល​បានលុយ​ខ្មែរ​ចំនួន​ ១លាន​ ១៨ម៉ឺនរៀល​ និង​លុយ​ដុល្លារ​ចំនួន​ ៧៧៥ដុល្លារ​ ដែលមិនបានបូក​បញ្ចូលជាមួយ​ប្រាក់​ឧបត្ថម្ភ​ពី​ កាក​បាទ​ក្រហម​កម្ពុជា​នោះទេ។

ប្រសិនជា​បងប្អូន​ ប្រិយមិត្ត​ មានបំណងចង់​ជួយ​ឧបត្ថម្ភ​ចំពោះកីឡាករ​ អេ​ រដ្ឋា​ អាចធ្វេីការ​ទំនាក់ទំនង​មកកាន់លេខ​015911838 លេខលោកគ្រូ ម៉ាង ម៉ន ទទួលបន្ទុកប្រាក់ឧបត្ថមកីឡាករ អេ រដ្ឋា​ និងមួយខ្សែទៀត 016744133 ជាលេខរបស់កីឡាករ​ ម៉ន សាម៉េត​ ដែលត្រូវ​ជា​បង​ប្រុស​កីឡាករ​រូប​នេះ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing