ចេះតែឆ្ងល់ថា ដូចជាមានអ្វីនៅលើស្លាកសញ្ញាចរាចរណ៍ នៅលើរបាំងថ្មពុះចែកផ្លូវដូចរូបប្រក់នាគ ដល់ពេលចុះទៅមើលស្រាប់តែជួបរឿងដែលនឹងស្មានមិនដល់

នៅក្នុងទីក្រុងភ្នំពេញរបស់យើង គឺកម្រនឹងបានបានឃើញសត្វពស់ដែល លូនឆ្លងកាត់ផ្លូវខ្លាំងណាស់ គឺយូរៗជួបម្តងតែប៉ុណ្ណោះ ហើយភាគច្រើនពួកវាគឺរស់នៅក្នុងលូទឹកស្អុយ។ ហើយពស់ថ្លាន់ដែលធំៗ ប្រជាពលរដ្ឋរបស់យើងក៍ធ្លាប់បានឃើញនៅប្រឡាយលូរទឹកស្អុយ ស្ពានស្ទឹងមានជ័យផងដែរ ដែលកាលណោះ គេខំចុះទៅចាប់វា ដើម្បីយកវាទៅព្រលែងនៅកន្លែងផ្សេងវិញ។

ដោយឡែកពេលនេះគឺមានករណីពស់ថ្លាន់ម្តងទៀត ដែលឆ្លងកាត់ផ្លូវ ហើយត្រូវបានរថយន្ត កិនចំកន្ទុយ ហោះទៅទើរនៅលើ របាំងថ្មពុះចែកផ្លូវដូចរូបប្រក់នាគ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ ជិតនិងស្ថានីយបូបទឹកស្អុយបឹងត្របែក ផ្លូវ២៧១ ព្រំប្រទល់ ខណ្ឌមានជ័យ និងខណ្ឌចំការមន។

យោងតាមប្រជាពលរដ្ឋដោយនៅកន្លែងកើតហេតុ​ បានអោយដឹងថា ដំបូងគេឃើញសត្វពស់ថ្លាន់នោះ បានលូនឆ្លងកាត់ផ្លូវ តែអកុសលត្រូវបានរថយន្តមួយគ្រឿងបើកមកកិនចំកន្ទុយ ធ្វើអោយសត្វពស់នោះហោះ ផ្លោងទៅទើរលើ របាំងថ្មពុះចែកផ្លូវដូចរូបប្រក់នាគ ហើយក៍សម្ងំនៅទៅនោះ។

ហើយអ្នកដំណើរដែលបានធ្វើឆ្លងកាត់នៅទីនោះ ក៍បាននាំគ្នាចុះទៅមើល ហើយក៍បាននាំគ្នាទាញទូរស័ព្ទយកមកថតសត្វពស់នោះ។ បន្ទាប់មកគេក៍បានចាប់វា យកទៅព្រលែងវិញ នៅមាត់ប្រឡាយលូទឹកស្អុយបឹងត្របែក ដែលនៅក្បែរនោះ ដើម្បីអោយវាទៅរស់នៅ នៅកន្លែងរបស់វាវិញ។

គួរបញ្ចាក់ផងដែរថា សត្វពស់ថ្លាន់នោះ ទំងន់៤ទៅ៥គីឡូក្រាម និងមានប្រវែងជាង១ម៉ែត្រ ហើយមិនដឹងថាវាមកពីណានោះទេ គ្រាន់តែដឹងថា វាបានលូនឆ្លងកាត់ផ្លូវ ត្រូវបានរថយន្តកិនចំកន្ទុយ សំណាងហើយដែលមិនងាប់ បែរជាហោះផ្លោងទៅទើរលើ របាំងថ្មពុះចែកផ្លូវដូចរូបប្រក់នាគ។

For More Videos Amazing