រឿងដែលកម្រខ្លាំងណាស់ ដែលមាស សុខសោភា បានធ្វើការប្រតិកម្មទៅនឹងបុរសដែលជះស្រាបៀរលើកញ្ញាទេព បូព្រឹក ដោយនិយាយថា….

រឿងដែលកំពុងល្បី ប្រចាំចុងឆ្នាំ ២០១៨ នោះគឺ កញ្ញា ទេព បូព្រឹក ដែលត្រូវជាតារាចម្រៀងនៅក្នុង ផលិតកម្ម រស្មី ហង្សមាស នឹងត្រូវជាសង្សារជាមួយនឹង ងួន ចាន់ដេវីត ហៅ G-Devith ដែលត្រូវបានកូនម្ចាស់ហាង “សមុទ្រ” ជះស្រាបៀរដាក់ ដែលកំពុងផ្ទុះការចាប់អារម្មណ៏ ព្រមទាំងមានភាពភ្ញាក់ផ្អើររហូតមកដល់ពេលឥលូវនេះ។

រហូតមកដល់ពេលនេះ កញ្ញា ទេព បូព្រឹក ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្ដិនគរបាល រួចរាល់ហើយ ដោយទាមទារសងជំងឺចិត្ដ ចំនួន ១០មុឺនដុល្លាថែមទៀតផង។ ទាក់ទងទៅលើរឿងរ៉ាវខាងលើនេះ កំពូលតារាចម្រៀងស្រី លំដាប់កំពូល ជួរមុខរបស់ប្រទេសកម្ពុជា ដែលគាត់កម្រនឹងចេញមតិយោគបល់ លើបណ្ដាញ់សង្គមហ្វេសបុក នោះគឺ កញ្ញា មាស សុខសោភា ដោយទ្រាំនឹងទង្វើទាំងនេះមិនបាន ក៏បានបង្ហោះសារថា ខ្លួនក៏ធ្លាប់បានជួបរឿងនេះដែរ។ កញ្ញា មាស សុខសោភា បានសរសេរហ្វេស បុកផ្លូវការ ដោយរៀបរាប់ថា៖

“ សួស្តី បងប្អូន ពូ​មីង និង​មហាជនទាំង​អស់។ ក្នុងនាមខ្ញុំជាអ្នកសិល្ប:មួយ​រូប​អស់​រ​យៈពេល​១៥ឆ្នាំមកនេះ
ខ្ញុំសូមបញ្ចេញ​មតិ​ខ្លះៗ ទាក់ទងនិងរឿង​ដែលបាន​កើត​ទៅ​លើ​ប្អូន​ស្រី ទេព បូព្រឹក្ស​ កាលពីយប់​ម្សិល​មិញ​នេះ​ ហើយនេះ​ជាបញ្ហាមួយ​ ដែល​តែ​ង​តែ​កើត​មានមក​លើ​សិល្បករ សិល្ប​ការិនី​យើង​មួយ​ចំនួន​ ទាំង​រូប​នាង​ខ្ញុំ​ផ្ទាល់​ ក៍​ធ្លាប់​ជួប​រឿងស្រដៀង​គ្នា​នេះ​ដែរ មិន​ថា​នៅ​ក្នុង​ប្រ​ទេស រឺក៍ក្រៅ​ប្រ​ទេស​ឡើយ។

ដូច​ច្នេះ​ខ្ញុំសូមឲ្យ​មហាជនទាំង​អស់ មេត្តា​ជួយ​ឲ្យ​តម្លៃសិល្ប​ការិនី​ខ្មែរ​យើង ក៍ដូចជា​ លើកតម្កើង និង​ឲ្យ​តម្លៃ​ដល់​ស្រ្តីទាំង​អស់​ទូទាំង​ពិភព​លោក​ មិនថាគាត់ជាអ្នកសិល្ប: រឺក៍ជាអ្នក​ធ្វើ​ការ​អ្វី​មួយ​ក៍​ដោយ​ ពួកគាត់​សុទ្ធតែ​មាន​តម្លៃ​របស់​ពួកគាត់ ហើយ​ស្រ្តី​ទាំង​អស់​ប្រៀ​បបាន​ទៅ​ នឹងកូន​ស្រី​ បង​​ស្រី ប្អូន​ស្រី ម្តាយ និង​លោក​យាយ​ របស់​យើង​ដូច​គ្នា។ ជាចុង​ក្រោ​យខ្ញុំសូម​ជូន​ពរ​អោយ​ប្អូន ស្រី ទេព បូព្រឹក្ស​ ឆាប់រក​ឃើញដំណោះស្រាយក្នុង​ប្រការ​ណាមួយ ហើយក៍​សូម​អោយ​ប្អូន នៅ​តែមានកម្លាំងចិត្ត និង​រឹងមាំ តស៊ូ​ដើម្បីសិល្ប:ខ្មែរ​យើង​តទៅ​មុខ​ទៀត”។