ពត៍មានលំអិត ជុំវិញករណី កញ្ញា ទេព បូព្រឹក ត្រូវបានបុរសម្នាក់ គប់ស្រាបៀរដាក់ស្រោចខ្លួន ខណះពេលដែលកំពុងតែច្រៀងនៅលើឆាក ដែលធ្វើអោយ….(មានវីដេអូ)

ភ្នំពេញថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២១៨ វេលាម៉ោង ជាង១០យប់ គឺមានករណីមួយបានកើតឡើងចំពោះ កញ្ញាទេព បូព្រឹក គឺមានបុរសម្នាក់ ប្រហែលជាស្រវឹង បានដើរកាន់ស្រាបៀរពីរកំប៉ុង ទៅគប់លើកញ្ញាទេព ប្រព្រឹក ចំស្មារដែលធ្វើអោយកញ្ញារងភាពអាម៉ាសជាទីបំផុត ព្រោះថាកញ្ញាទេព បូព្រឹក គឺជាអ្នកចម្រៀងដ៍ល្បីមួយរូបក្នុងប្រទេសកម្ពុជា ហើយថែមទាំងជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ថែមទៀត មិនគួរណាគេប្រមាថកញ្ញាដល់ថ្នាក់នេះសោះ។

ហេតុការណ៍នេះបានកើតឡើងស្ថិតនៅ ភោជនីយដ្ឋានសមុទ្រ ដែលមានទីតាំងនៅជិតពេទ្យកុមារជាតិ ហើយមូលហេតុដែលកញ្ញាទេព បូព្រឹក ទៅច្រៀងនៅទីនោះ គឺមិនមែនម្ចាស់ហាងអ្នកអញ្ចើញគាត់ទៅទេ គឺមកពីហាងនោះបាន Connect គ្នាជាមួយនឹងក្រុមហ៊ុនស្រាបៀរ Hite ហើយកញ្ញាទេព បូព្រឹក ក៍ជាប់កុងត្រាជាមួយនឹងក្រុមហ៊ុនស្រាបៀរ Hite ទើបនាងទៅច្រៀងតាមការអញ្ចើញរបស់ក្រុមហ៊ុន។

ដោយឡែកថ្ងៃដែលកើតហេតុ គឺជាថ្ងៃដែលចំនឹងបុណ្យណូអែល ហើយកញ្ញាទេព បូព្រឹក ក៍បានទៅច្រៀងឆាកដន្ត្រី GANZBERG ដែលជាឆាកដន្ត្រីរបស់ទូរទស្សន៍ហង្សមាស។​ បន្ទាប់ពីច្រៀងចប់ កញ្ញាក៍បានជិះម៉ូតូមកកាន់ភោជនីយដ្ឋាន សមុទ្រ ដើម្បីធ្វើការច្រៀង តាមការណាត់របស់ក្រុមហ៊ុន នៅវេលាម៉ោង ១០យប់។

ដោយសារតែខ្លាចយឺតម៉ោង កញ្ញាទេព បូព្រឹក ខំជិះម៉ូតូពីកោះពេជ្រ រហូតមកដល់ភោជនីយដ្ឋាន សុមុទ្រ នៅវេលាម៉ោង ៩:៥០នាទី គឺមកមុន ១០នាទី ខណះពេលដែលក្រុមរាំរបស់កញ្ញាខ្លះ មិនទាន់មកដល់ផង។ ភ្លាមៗនោះកញ្ញា ក៍ទៅកាន់ឆាកនឹងកាន់មេក្រូ នឹងបាននិយាយប្រាប់ម្ចាស់ហាងថា ខ្លួនទើបតែមកពីច្រៀងឆាកដន្រ្តី GANZBERG នៅកោះពេជ្ររួច ហើយសុំច្រៀងនៅទីនេះតែ ៦បទទេ ស្រាប់តែម្ចាស់ហាងនោះមិននិយាយរកនាង បែរជាទៅនិយាយជាមួយនឹងម្ចាស់រៀបចំកម្មវិធីវិញ។

នៅពេលដែលកញ្ញាបានចាប់ផ្តើមច្រៀង ស្រាប់តែមានបុរសម្នាក់បានដើរមក ដោយក្នុងដៃមានកាន់ស្រាបៀរពីរកំប៉ុង ដោយមើលទៅទំនងជាស្រវឹង បានធ្វើសកម្មភាពគប់ស្រាបៀរពីកំប៉ុងនោះទៅលើ តារាចម្រៀងទេព បូព្រឹក ភ្លាមៗនោះកញ្ញាពិតជាខ្មាស់គេខ្លាំងណាស់ ហើយក៍បានរើសយកកំប៉ុងនោះ គប់ទៅវិញផងដែរ។

បន្ទាប់ពីកើតហេតុភ្លាមខាងម្ចាស់ហាងក៍បានឡើងទៅឆាក ដោយបានប្រើពាក្យសម្តីថា «ខ្ញុំមិនខ្វល់អ្វីទាំងអស់ ខ្ញុំខ្វល់តែភ្ញៀវរបស់ខ្ញុំទេ» ពាក្យនេះគឺមានន័យថា គឺគេចង់បណ្តេញកញ្ញាទេព បូព្រឹក ចុះពីលើឆាកទាំងភាពអាម៉ាសបែបនេះ។ ហើយស្រាប់តែមានស្ត្រីម្នាក់ បានឡើងមកលើឆាក ដែលបានអះអាងថា ខ្លួនគឺជាម្តាយរបស់ជនបង្ករ ដែលជាម្ចាស់ហាងនៅទីនេះ ហើយជនបង្ករនោះគឺជាកូនម្ចាស់ហាង។

ស្ត្រីរូបនោះក៍បាននិយាយទៅកាន់ទេព បូព្រឹក ថា«ហែងចង់ដោះស្រាយអត់ បើមិនដោះស្រាយទេហែងចុះចេញទៅ» ហើយថែមទាំងបានទះមាត់ទៅលើអ្នករាំរបស់កញ្ញាទេព បូព្រឹក ទៀតផង។ ដោយសារតែរងភាពអាម៉ាសពេកកញ្ញា មិនដឹងធ្វើយ៉ាងណា ក៍បានតេហៅឪពុក ហើយគូរស្នេហ៍ គឺលោក G-Devith អោយមកជួយដោះស្រាយ។

បន្ទាប់មកកញ្ញាក៍បានធ្វើការឡាយវីដេអូយំសោក បោកខ្លួន យ៉ាងខ្លាំងនៅលើគណនីផេករបស់កញ្ញាដោយផ្ទាល់ ព្រោះថាខាងម្ចាស់ហាងគេមិនខ្វល់នោះទេ គឺគេខ្វល់តែភ្ញៀវគេប៉ុណ្ណោះ ហើយខាងម្ចាស់ហាងក៍បានបោះពាក្យសម្តីថា មកពីទេព បូព្រឹកថា មកច្រៀងយឺត ហើយភ្ញៀវទៅវិញស្ងាត់អស់ ទើបធ្វើអោយជនបង្ករ ដែលគេអះអាងថាជាកូនម្ចាស់ហាង ខឹងក៍គប់ស្រាបៀរដាក់តែម្តង។

តែតាមការពិតគឺភ្ញៀវនៅពេញតុទាំងអស់ ហើយកញ្ញាទេព បូព្រឹក គឺមិនបានទៅយឹតនោះទេ គឺកម្មវិធី បានអញ្ចើញកញ្ញាម៉ោង ១០យប់ តែកញ្ញាបានទៅលើម៉ោង ៩:៥០ នាទី គឺមុនម៉ោង១០នាទី ដោយកញ្ញាខំជិះម៉ូតូមកទៀត ទាំងដែលខ្លួនគឺជាតារាចម្រៀងដ៍ល្បីមួយរូបក្នុងប្រទេសកម្ពុជាយើង។ នៅពេលដែលជនបង្ករបានគប់ស្រាបៀរទៅលើកញ្ញាទេព បូព្រឹក គេបានឈរមើលកញ្ញាមួយសន្ទុះ បន្ទាប់មកគេក៍បានដើរទៅតុគេវិញដែលមានគ្នាជាច្រើននាក់ និងបានផឹកចំអកទៅកាន់កញ្ញាទៀតផង។

ដោយសារតែគ្មានដំស្រាយអ្វីទាំងអស់ លោក G-Devit ក៍បានតេហៅសារពត៍មានអោយមកយកពត៍មាននោះទាំងយប់ និងបានប្តឹងទៅសមត្ថកិច្ច ស្រាប់តែជនបង្ករក៍បានភ្ញៀសខ្លួនចេញទៅក្រៅបាត់ទៅ។ បន្ទាប់មកកញ្ញាទេព បូព្រឹក ក៍បានសុំគេឆែកកាម៉ារ៉ាមើល ក៍ប៉ុន្តែខាងម្ចាស់ហាងមិនព្រមអោយមើលនោះទេ។

ហើយរឿងនេះដែរគឺមិនចប់ត្រឹមនឹងទេ កញ្ញាទេព បូព្រឹក សុំអោយជនបង្ករចេញមុខសំពះសុំទោស កញ្ញាជាសាធារណះ បើពុំដូច្នោះទេ កញ្ញានឹងធ្វើតាមច្បាប់ហើយ។ ហើយលោក G-Devith គឺនឹងផ្តល់វីដេអូជាក់ស្តែង ដែលជនបង្ករនោះគប់ស្រាបៀរទៅកាន់កញ្ញាទេព បូព្រឹក ទៅអោយសមត្ថកិច្ច ហើយនិងសារពត៍មាន អោយបង្ហោះក្នុងបណ្តាញសង្គមផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing