អបអរសាទរ​! កញ្ញា​ យុង​ ខេមរា​ ត្រូវ​បាន​ត្រាស់បង្គាប់តម្លេីង​ឋានន្តរសក្ដិ​ដោយ​ ព្រះ​មហាក្សត្រ​ ​ជា​…

បេីនិយាយឈ្មោះ​ កញ្ញា​ យុង​ ខេមរា​ បងប្អូន​ប្រិយមិត្ត​ និង​មហាជន​ប្រាកដជាស្គាល់ច្បាស់រួចមកហេីយ​ ដែលនាង​គឺជា​អតីត​ពិធីករ​ និងជា​អ្នក​រាយការណ៍​ក្នុង​កម្មវិធី​ពត៌មាន​ Apsara Net របស់​ស្ថានីយ​ទូរទស្សន៍​អប្សរា​ ហេីយនាងក៏មានមុខងារជាមន្រ្តីរាជការ​នៅក្នុង​ស្ថាប័ន​រដ្ឋ​ផងដែរ។

ជាមួយ​នឹង​មុខ​ងារជាអ្នករាយ​ការណ៏​សារព័ត៌មាន​នេះដែរ​ កញ្ញា​ យុង​ ខេមរា​ ដែលកាលពីកន្លងទៅបានធ្វេីឲ្យមហាជនជាច្រេីន​ ជាពិសេស​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ មានការចាប់​អារម្មណ៍​ជាខ្លាំង​ ហេីយមកដល់ពេលនេះ​ កញ្ញា​ យុង​ ខេមរា​ កាន់តែ​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់​ផ្អើល​ខ្លាំង​ថែមទៀត។

ដោយឡែក​ នៅថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​ កញ្ញា​ យុង​ ខេមរា​ ត្រូវ​បានត្រាស់​បង្គាប់​ ចេញ​ព្រះរាជ​ក្រឹត្យ​តម្លេីង​ឋានន្តរសក្ដិ​ដោយ​ ព្រះបាទនរោត្តម​ សីហមុន្នី​ ព្រះ​មហាក្សត្រ​ នៃព្រះ​រាជាណាចក្រ​ ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងក្លាយជាមេបញ្ជាការរង​ កងពលតូចលេខ​ ៧០ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក។

គួរបញ្ជាក់ដែលថា​ កញ្ញា​យុង​ ខេមរា​ មកដល់ពេលនេះ​មានអាយុ​ ៣២ឆ្នាំ​ហេីយ​ ហេីយ​អតីត​នាងគឺជាអ្នកកាសែតនៅកាសែត ដើមអម្ពិល​ និងបានទទួលការ​បង្ហាត់បង្រៀនដោយផ្ទាល់ដោយអ្នកកាសែតជេីងចាស់ម្នាក់មានឈ្មោះថា​ ម៉ា​រ​ យ៉ារិទ្ធ​ និងមានឈ្មោះដេីមថា​ សោម សត្តនា។

For More Videos Amazing