តើនេះគេហៅថាអ្វីដែរ? តើបងប្អូនជឿដែរទេថាក្មេងៗនៅសម័យនេះ ក្នុងចំណោមមនុស្ស ១០នាក់គឺស្គាល់ឈ្មោះវត្ថុនេះ យ៉ាងច្រើនម្នាក់ប៉ុណ្ណោះ….

កណ្ដៀវជាឧបករណ៏សម្រាប់ ច្រូតកាត់ស្រូវ នៅពេលស្រូវទុំ ក្នុងស្រែល្មមច្រូតបាន ចាស់ៗកាលពីសម័យបុរាណ ក៏ដូចជាសម័យនេះ នៅតាមតំបន់ជនបទខ្លះ ក៏នៅមានប្រើប្រាស់កណ្ដៀវនេះ សម្រាប់ច្រូតកាត់ ហើយតាមជនបទខ្លះអ្នក ដែលមានទ្រព្យសមល្មម ក៏បានប្រើប្រាស់ម៉ាសុីនមក ច្រូតកាត់ជំនួសវិញ តាមបែបសម័យទំនើប។

ឪពុករបស់ខ្ញុំគាត់ចេះធ្វើ ឧបករណ៏កណ្ដៀវនេះ រួមមានទាំងឧបករណ៏ ផ្សេងៗជាច្រើនទៀតដូចជា ឈ្នាង បង្គី ទ្រូ លប តាមការកម្មង់របស់អ្នកភូមិ ដែលគាត់ត្រូវ នៅពេលដែលរដូវច្រូចកាត់ នឹងរកត្រីមកដល់។ កណ្ដៀវនេះ ធ្វើពីមែកឈើតូចល្មម ភាគច្រើនគឺដើម អំពិលទឹក កាប់យកចង រួចដុតឆ្អើរ ភ្លើងពត់ធ្វើជាស្លាប រាងខុប ដូចស្នែងក្របី ដោយមានផ្លែ ចង្កំស្លាប សម្រាប់ត្រកងដើមស្រូវ ដែលផ្ដេក ទោលទៅដី និងដងកាន់ដើម្បីកាត់ ដោយមានរចនាក្បាច់ ចម្លាក់បែបបុរាណផងដែរ។

នៅក្នុងសង្គមខ្មែរ តាំងពីបុរាណកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ខ្មែរនិយមប្រើប្រាស់កណ្ដៀវ ៣ប្រភេទមានដូចជា៖
១- កណ្ដៀវខ្វាង គឺគេប្រើប្រាស់សម្រាប់ កាវ ឬ ខ្វារកាប់ នឹងត្រួសព្រៃជាដើម ព្រោះថាកណ្ដៀវប្រភេទមួយនេះ គ្មានធ្មេញ កណ្ដូបដូច កណ្ដៀវតូចដងខ្លី នឹងកណ្ដៀវត្រកង។

២- បើទោះបីជាកណ្ដៀវមួយប្រភេទនេះ មានលក្ខណៈសាមញ្ញ ហើយមានភាពពិបាកប្រើប្រាស់ក៏ដោយ វាក៏ជាអត្ដសញ្ញាណមួយនៃការបង្កើតឡើង ក្នុងសម័យបុរាណ នឹងការអភិវឌ្ឍបចេ្ចកទេសផងដែរ ប៉ុន្ដែជាអកុសល របស់ដែលបង្កើតបុព្វបុរសខ្មែរ ដែលអាចចាប់ទុកជា អត្ដសញ្ញាណខ្មែរទាំងមូល ស្ទើរតែបាត់បង់ពីមាតុភូមិមួយនេះទៅហើយ នេះក៏ដោយសារតែប្រជាជនខ្មែតមើលរំលង នឹងមិនអោយតម្លៃ ហើយខ្វះការយកចិត្ដទុក ដើម្បីថែរក្សាវា។

៣- កណ្ដៀវត្រកង ឬ កណ្ដៀវមានលំពាស់ (ដែលអ្នកស្រុកខ្លះតាមជនបទហៅ) វាជាឧបករណ៏សម្រាប់ច្រូតស្រូវ ឬ ច្រូតស្មៅ ដែលមានផ្លែ ចង្កំស្លាប សម្រាប់ត្រកងដើមស្រូវ ដែលផ្ដេក ទោលទៅដី និងដងកាន់ដើម្បីកាត់ បានយ៉ាងឆាប់រហ័ស។ ហើយយើងក៏មានពិធីបុណ្យជាច្រើនទាក់ទង ជាមួយនឹងការច្រូតស្រូវ ដូចជាពិធីបុណ្យច្រត់ព្រះនង្គ័លជាដើម។