លឺសូរសំលេងក្នុងពិដានអស់រាប់ឆ្នាំ ថ្ងៃមួយទ្រាំពុំបានក៏ទម្លុះមើល ព្រះអើយ ឃើញហើយទន់ដៃ ទន់ជើងអស់ហើយ នោះគឺ…

បច្ចុប្បន្ននៅលើពិភពលោក សត្វព្រៃកំពុងរងការគំរាមកំហែងពីសំណាក់មនុស្ស ដោយសារតែការបាត់បង់ទីជម្រក ដែលបណ្ដាលមកពីបទល្មើស ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការទន្រ្ទានយកដីធ្វើកម្មសិទ្ធ ការដាក់អន្ទាក់ ការទាញយកធនធានរ៉ែ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម។

រឿងហេតុការណ៏មួយកើតឡើងដោយ ប្ដីប្រពន្ធមួយគូរ រស់នៅទីក្រុង អេងឡឺវ៉ូត រដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក ដោយបានប្រាប់ថា មានសត្វណាមួយ កំពុងរស់នៅក្នុង ពិដាន ផ្ទះរបស់គាត់ អស់ពេលប្រហែល ២ឆ្នាំមកហើយ ដោយស្មានគិតថា ជាកណ្ដុរ ប្រហែល ៤ ទៅ ៥ក្បាលរស់នៅក្នុងនោះ ទើបគាត់ពុំសូវចាប់អារម្មណ៏។

តាមរយៈសារព័ត៏មាន Daly Mail បានអោយស្គាល់ប្ដីប្រពន្ធមួយគូរនេះ ដោយបុរសជាប្ដីមានឈ្មោះថា Bob នឹងភរិយឈ្មោះថា Linda Vander Herchen ព្រមទាំងកូនប្រុសម្នាក់ ដែលរស់នៅក្នុងផ្ទះនោះ។ ដោយហេតុលឺស្នូសម្រិប ក្នុងពិដានក្រោកក្រាក អស់រយៈជាច្រើនឆ្នាំ ទើប កូនប្រុសគាត់ទ្រាំ ពុំបានក៏សម្រេចចិត្ដ វ៉ៃកំទេចប្រឡោះមួយ ដើម្បីពិនិត្យមើលថាវាជាអ្វីអោយពិតប្រាកដ។

ភ្លាមៗនោះ ឡើងទន់ដៃ ទន់ជើងអស់ហើយ ហើយពិតជាព្រឺរោមយ៉ាងខ្លាំង វាមិនជាកណ្ដុរ ដូចការស្មានទុកនោះឡើយ តែវាគឺជាពស់ថ្លាន់កន្ទុយក្រហមមួយក្បាល យ៉ាងធំដែលមានប្រវែងជិត ២ម៉ែត្រ។ ភ្លាមនោះ ពួកគេបានតេទូរស័ព្ទទៅកាន់អ្នកឯកទេសចាប់ពស់ ដើម្បីអោយពួកគាត់មកចាប់វា។
កូនប្រុសលោក Bob ពោលថា “ ខ្ញុំត្រូវពង្រឹងស្មារតី ប៉ុន្មាន នាទីទើបជឿលើអ្វីៗ នៅពីមុខខ្ញុំ។ ស្មានពុំដល់ថា ប៉ុន្មានឆ្នាំ មកនេះពួកខ្ញុំបានរួមរស់ជាមួយវា ដោយពុំដឹងអ្វីទាំងអស់សោះ វាថែមទាំងធ្វើ សំបុកមួយយ៉ាងរឹងមាំលើនោះ “។

For More Videos Amazing