ឯណាទៅសីលធម៍ខ្មែរ! គ្រាន់តែបើកឡានវ៉ាគេលើស្ពានមិនបានសោះ ស្រាប់តែបើកកញ្ចក់ឡានយកទឹកជះលើទៅគេ ហើយថែមទាំង… (មានវីដេអូ)

នៅក្នុងទីក្រុងភ្នំពេញយើងបច្ចុប្បន្ន គឺមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើអោយអ្នកដែលមានរថយន្តជិះ គឺពិបាកក្នុងការធ្វើដំណើរ ដោយចំណាយពេលយូរក្នុងពេលធ្វើដំណើរ រហូតធ្វើអោយអ្នកបើកឡានមួយចំនួនជិះមិនគោរពច្បាប់ ដោយចូលទៅកាន់គន្លងផ្លូវគេ ដែលបង្ករអោយកាន់តែស្ទះលើសដើម។

ហើយនឹងប្រភេទមួយទៀតអ្នកដែលមានរថយន្តជិះ មួយចំនួនគឺរឹកៗខ្លាំងណាស់ ឃើញខ្លួនឯងមានរថយន្តជិះទំនើបជាងគេ ស្រាប់តែមើលងាយអ្នកដែលបើករថយន្តអន់ជាងខ្លួន។ មិនគួរណាគិតបែបនេះទេ គួរតែចេះអធ្យាស្រ័យគ្នាទៅវិញ ទៅមក ព្រោះយើងសុទ្ធតែជាខ្មែរដូចគ្នានោះទេ។

ដោយឡែកមានករណីមួយកើតឡើយ រវាងរថយន្ត Highlander ហើយនិង រថយន្ត Prius ដែលធ្វើដំណើរស្របផ្លូវគ្នា លុះមកដល់ស្ពាន ស្រាប់តែរយន្តនោះ Highlander បានព្យាយាមវ៉ា រថយន្ត Prius តែវ៉ាមិនបានទាល់តែសោះ ព្រោះថានៅលើស្ពានគឺកំពុងតែស្ទះ ហើយ រថយន្តគឺជិះបានតែមួយជួរនោះទេ ដែលជាហេតុធ្វើអោយខាងស្រី ដែលជិះខាងមុខរថយន្ត Highlander បានបើកកញ្ចក់ជះទឹកដាក់រថយន្ត Prius ហើយថែមទាំងបោះពាក្យសម្តីជេរប្រមាថយ៉ាងអសីលធម៍ទៀតផង។

យោងតាមគណនីហ្វេសបុកឈ្មោះ Chhayvimean Clo បានបង្ហោះថា «វ៉ា គេ ពីលើស្ពានមិនបានហើយ គេអត់ឱ្យវ៉ានៅមកបើកកញ្ចក់ជេ គេហើយ នៅយកទឹក ជះគេទៀត។ អ្នកចេះដឹង បើកកញ្ចក់ជេ គេយកតែម្ដង លើស្ពានស្ទះ ឱ្យ ទៅណារួច។ ផ្លូវលើស្ពានជិះបានឡាន 1 ទៅមក ចង់ឱ្យជិះ ប៉ុន្មាន ជួរ។ ប្រពន្ធលោកឯង មានចំណេះដឹងពេញខ្លួន ឈ្លោះ ត្រឹមខ្ញុំបានហើយ មិនបាច់សួរដល់ឳខ្ញុំទេ ខ្ញុំអត់បានអាង ឳខ្ញុំទេ»៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing