ញាក់សាច់​! ស្គាល់​អត្តសញ្ញាណ​បុរសជនសង្ស័យ​ម្នាក់​ ខឹងនាំ​សង្សារ​គេទៅដេកមិនបាន​ ក៏បានវាយ​សង្សារ​របស់​គេ​ តាមពិត​គឺជា…

កាលពី​ថ្មីៗ​នេះ​ មានករណីដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ ដោយបង្កឲ្យ​បុរសម្នាក់បានរងរបួសបែកក្បាលដេរអស់​ ៣ថ្នេរ​ ដោយសារតែ​មានបុរសជនសង្ស័យ​ម្នាក់​ ខឹងនាំ​សង្សារ​ខ្លួនទៅដេកមិនបាន​ ក៏បានវាយទៅលេីបុរសម្នាក់ដែលត្រូវជា​សង្សារ​របស់នារី​ខាងលើ​ជាមួយនឹង​កាំភ្លើង​ រួចក៏គេចខ្លួនតែម្តង។

គួររំលឹក​ដែរ​ថា​ ហេតុការណ៍​ដ៏ភ្ញាក់​ផ្អើល​មួយ​នេះ​ ​បានកើតឡើង​កាលពី​​ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨វេលាម៉ោង​ ១១:៤០នាទីយប់​ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងភូមិ៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ទល់មុខនឹងផ្ទះសំណាក់យីហោហ្គ្រីន ផាក។

ចំពោះ​ជនរងគ្រោះ​ដែលបានបែកក្បាលខាងលេីមានឈ្មោះថា​ មុនី បុត្រ ភេទប្រុស មានអាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម៤ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២​ រាជធានីភ្នំពេញ។​ ចំណែកឯ​ជនសង្ស័យ​វិញ​ត្រូវ​បានគេស្គាល់ថា​ជា មន្ត្រីនគរបាល ពាក់ស័ក្កបី មានឈ្មោះ​ ជ័យ វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ​។

បេីតាមការបកស្រាយពីជនរងគ្រោះខាងលេីបានឲ្យដឹងថា​ នារី​ជា​សង្សារ​របស់​ខ្លួន​ ត្រូវ​បាន​ជនសង្ស័យ​ខាងលើ​បានទាក់ទងជាមួយនាងយូរហេីយ​ ហេីយព្យាយាមហៅនាងទៅដេក​ជាច្រើន​សារ តែដោយសារនាងមានខ្លួនជាសង្សារ​ហេីយនោះ​ ទេីបមិនព្រមទៅជាមួយ​ ក៏បង្កជា​ហេតុការណ៍​នេះ​តែម្តង។

ចំពោះ​ករណី​ខាងលើ​នេះ​ដែរ​ ជនរងគ្រោះ​មិនបានដាក់ពាក្យ​បណ្តឹងនោះទេ​ ដោយបានលេីកឡេីងថា​ខ្លួន​កំពុង​តែហូរឈាម​ វិលមុខ​ ហេីយសុំដោះស្រាយដោយខ្លួនឯង។ ចំណែកឯ​សមត្ថកិច្ច​ ក៏​បានកំពុងតែ​ស្រាវជ្រាវ​វែកមុខ​ ដេីម្បី​ចាប់យក​ជនសង្ស័យ​ខាងលើ​មក​ផ្តន្ទា​ទោសតាមច្បាបផងដែរ។

For More Videos Amazing