ឃើញរួចហើយចង់ធ្លាក់ថ្លើម!!! កុំស្មានតែខ្លួនមាន គេក៏មានជាងយើងទៅទៀតគ្រាន់តែគេមិនបង្ហាញ (មានវីដេអូ)

ជាទូទៅនៅលើពិភពលោកយើងនេះ ក្នុងពេលបច្ចុប្បន្នគឺ គេអោយតម្លៃតែលើសម្ភារៈនិយម ជៀសជាង ចំណេះដឹង អត្ដចរិក ព្រមទាំងសីលធម៏ បើនិយាយអោយស្រួលស្ដាប់នោះគឺ អោយតម្លៃតែលើសំបកខាងក្រៅ ឬ មុខមាត់ ជាងគុណភាព នឹងសមត្ថភាព ដោយសារតែបែបនេះហើយ មនុស្សមួយចំនួន អោយតម្លៃលើឋានៈ ជាងគោរពច្បាប់។

មនុស្សយើងរស់នៅក្នុងសង្គមដ៏ជឿនលឿនមួយនេះ មិនថានៅខ្មែរ ឬ បរទេសក៏ដោយច្រើនតែមើលងាយអ្នកដែលគ្មានអ្វី ដោយអួតបង្ហាញថាខ្លួនឯងមានអ្វីគ្រប់យ៉ាង។សូមអ្នកទាំងអស់កុំមានអំនួត ទៅលើអ្វីដែលខ្លួនមានពេក យើងមាន គេក៏អាចមានជាងយើងដែល ហើយអាចលើសពីអ្វីដែលយើងបានគិតទៅទៀត គ្រាន់តែគេមិនបង្ហាញ។

ពេលខ្លះអ្នកដែលអួតមិនមែនគេមានរបស់ល្អ ដាច់គេនោះទេ អាងខ្លួនមានបន្ដិចបន្ដួច ចាប់ផ្ដើមមើលងាយអ្នកដែលគ្មាន ពួកទាំងអស់នោះ ទើបងើបពីភក់ច្រំ ដែលស្មានតែខ្លួនជាហង្ស ចង់អោយមនុស្សជុំវិញខ្លួនសរសើរ មនុស្សប្រភេទនេះ មានច្រើនណាស់ ក្នុងសង្គមខ្មែរក្នុងពេល បច្ចុប្បន្ន។ មនុស្សមានយ៉ាងពិតប្រាកដនោះ គេមិនអួតអ្វីដែលគេមាននោះឡើយ។

ប្រភេទមនុស្សដែលទើបងើបពីភក់ច្រំនេះ សម្លឹងមើលទៅលើសំបកខាងក្រៅគេ រួចក៏មើលងាយគេតែម្ដង មនុស្សប្រភេទនេះ មិនថានៅទីណាក៏មានដែល ជាពិសេសចូលចិត្ដស្មានរួចហើយ វ៉ៃតម្លៃទុកមុន ថាខ្លួនឯងអស្ចារ្យ គ្មាននរណាអាចស្មើបាន សម្រាប់អ្នកមានគេមិនចង់បង្ហាញអ្វីដែលគេមាននោះទេ គេចង់បានការរាប់អានដោយភាពស្មោះត្រង់ មិនរាប់អានដោយសម្ភារៈ។ សូមទស្សនាវីដេអូ ពីពពួកទាំងនោះ!!! ពិចារតាមការគួរ

សូមទស្សនាវីដេអូខាងក្រោម