ព្រឺរោម​ណាស់! នាយ​ ទុយ​ ស្រាប់តែ​បង្ហោះសារគួរ​ឲ្យ​ខ្លាច​ និង​ព្រឺ​សម្បុរ​ខ្លាំងណាស់​ ស្តាប់ហេីយស្ទេីតែ…(មានវីដេអូ​)

លោក​អុឹង​ រដ្ឋា​ ហៅនាយ​ ទុយ​ បងប្អូន​ប្រិយមិត្ត​ប្រាកដ​ជា​ស្គាល់ច្បាស់ហេីយ​ ដោយលោកគឺជា​ពិធីករ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅក្នុង​ស្ថានីយ​ទូរទស្សន៍​ CTN ហេីយ​ក៏ធ្លាប់បានធ្វេីជា​ពិធីករ​នៅក្នុង​ស្ថានីយ​ទូរទស្សន៍​មួយចំនួន​កាលពី​កន្លង​ទៅ​ផងដែរ​ អាចនិយាយបានថា​ ពិធីករ​រូបនេះ​មាន​បទពិសោធន៍​​ និង​មានស្នាដៃជាច្រេីនក្នុង​ការងារ​សិល្បៈ​។

ដោយឡែក​ កាលពី​ពេល​ថ្មីៗ​នេះ​ ស្រាប់​តែ​លោក​អុឹង​ រដ្ឋា​ ក៏បានបង្ហោះជាវិដេអូមួយ​ដែលធ្វើឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ដោយលោកបាន​សម្តែង​នូវ​អារម្មណ៍​​ភ័យ​ខ្លាច​មួយចំនួន​ពាក់​ព័ន្ធ​ទៅនឹង​វិប្បដិសារី​របស់ខ្លួន​លោក​ផ្ទាល់​ ដែលបានកេីតឡេីងកាល​ពី​កន្លង​ទៅ​នោះ​។

ក្នុង​នោះដែរ​ លោក​ អុឹង​ រដ្ឋា​ ហៅ​នាយ​ ទុយ​ ក៏​បាន​ធ្វើការ​ការរៀបរាប់​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់លោក​ ដោយបានសរសេរ​រៀបរាប់​យ៉ាងដូច្នេះ​ថា​៖«អរគុណទាំងអស់គ្នា​ ខ្ញំមិនមានជម្ងឺអីទេ​ ហេីយរឹតតែមិនចង់ស្លាប់ទៀត។​ ក៏ប៉ុន្តែប៉ុន្មានយប់នេះ​ ខ្ញុំចេះតែយល់សប្តិឃេីញម្តាយខ្ញំ​ ហេីយយប់ខ្លះ​ ខ្ញុំដេកយល់សប្តិថា​ ខ្លួនស្លាប់ដូចមែនទែនចឹង។​

ខ្ញំពិតជាខ្លាចស្លាប់ណាស់​ ព្រោះខ្លាចគ្មានអ្នកណាមេីលថែប្អូនៗនិងក្មួយ​ ពិសេសពុករបស់ខ្ញំ។​ វីដេអូដែលខ្ញំថត​ ខ្ញំបង្ហោះព្រោះតែមូលហេតុ១គត់គឺ​ ចង់អរគុណដល់អ្នកដែលជួយខ្ញំ​ ជួយប្អូនខ្ញុំ​កន្លងមក​ ព្រោះខ្ញំមិនអាចនិយាយរឿងផ្ទាល់ខ្លួននៅក្នុងម៉ោងការងារ​ នៅសីធីអិបានទេ។​ ខ្ញំមិនចង់គិតច្រេីនទេ​ ក្នុងរយៈ៦ឆ្នាំនេះ​ តែ​វិប្បដិសារី​១នេះ​ វាតែងតែមកមកលងបន្លាចខ្ញំស្ទេីតែរាល់យប់។​

ខ្ញំថតវីដេអូនេះ​ គ្មានទេដេីម្បីចង់បានទទួលការអាណិត​ រឺហេតុផលផ្សេងនោះទេ។​ ខ្ញំគ្រាន់តែចង់អរគុណអ្នកទាំងនេះចេញពីបេដូងពិតពិតរបស់ខ្ញំ​ ដោយសារខ្លាចវេលាណាមួយ​ ខ្ញំចាកចេញទៅ​ ដោយមិនបាននិយាយពាក្យក្នុងចិត្តនេះ​ ទៅកាន់ពួកគាត់។​ បងប្អូនខ្លះអាចវាយតម្លៃខ្ញំ​ ទៅរឿងផ្សេង​ តាមគាត់ចុះ​ តែសម្រាប់ខ្ញុំ​វាគប្បីនឹងមនសិកាខ្ញំ។​ ខ្ញំអរគុណអ្នកគ្រប់គ្នា​ ដែលបានមេីលវីដេអូរបស់ខ្ញំបាត​ បេីទោះនេះវាជារឿងផ្ទាល់ខ្លួន​ខ្ញុំក៏ដោយ»។

ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​ មហាជនជាច្រើន​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ ក៏បានធ្វេីការ​បញ្ចេញ​ជាមតិ​មួយចំនួន​ ក៏​ដូចជា​ផ្ដល់​យោបល់​ និងលេីកទឹកចិត្តចំពោះនាយ​ ទុយ​ អោយមានភាពរឹងមាំ​ ដេីម្បី​ជំនះនូវ​រឿងទាំងនេះផងដែរ។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​វិដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing